ភ្នំពេញ៖នារសៀលថ្ងៃទី ខែកក្តដា ឆ្នាំ២០១៦វេលាម៉ោង១៤និង៣០នាទីក្រុមប្រឹក្សាសង្កាត់សង្កាត់អូឬស្សីទី៤ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកក្តដាក្រោមអធិបតីភាពលោកអៀង សុខឃីម ប្រធានក្រុមប្រឹក្សាសង្កាត់។
កិច្ចប្រជុំ ដោយមានវត្តមានចូលរួម កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ប្រធានការិយាល័យសាលាខណ្ឌ ចៅសង្កាត់ តំណាងកងកម្លាំងទាំង៣ និងរមានការចូលរួមពី នគបាលប៉ុស្តិ៍ មេភូមិ មេភូមិរង សមាជិកភូមិ សរុបប្រមាណ៣២នាក់ ស្រី១៤ នាក់ ។
អង្គប្រជុំដំណើរការតាមបៀបវារៈរួមមានៈ១. ពិនិត្យកូរូម/២-អាននិងឆ្លងកំណត់ ខែមិថុនា ឆ្លងរបាយការណ៏រដ្ឋបាល សង្កាត់ប្រចាំខែកក្តដា /៣-សេចក្តីរាយការណ៏របស់ផ្នែកជំនាញនិងភូមិទាំង8ភូមិ/៤-មតិរបស់សមាជិកក្រុមប្រឹក្សានិង៥ ផ្សេងៗ និង ទិសដៅបន្ត។
ក្រោយពីស្ដាប់របាយការណ៍របស់រដ្ឋបាលសង្កាត់ដែលបានអានជុនដោយស្មៀនសង្កាត់រួមមានការងារសន្តិសុខ ការងារសេវាសាធារណៈ អត្រានុកូលដ្ឋាន ហិរញ្ញវត្ថុ សកម្មភាពការងាររបស់ក្រុមប្រឹក្សាសង្កាត់ បញ្ហាប្រឈម នានា តម្រូវការ និងផែនការត្រូវបន្តអនុវត្តន៍ នាពេលខាងមុខ នាឱកាសនោះ នាយរងប៉ុស្តិ៍ តំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានលើកឡើងនូវរបាយការណ៍សមិទ្ធផល នៃការស្រង់ស្ថិតិ ប្រជាពលរដ្ឋ ដែលសម្រេចបាន នាពេលកន្លងមក នៅក្នុងក្របខណ្ឌក្នុងសង្កាត់ ហើយបន្ទាប់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ក៏បានលោកឡើងអំពីបញ្ហាប្រឈមនានាដែល កើតមានឡើងនៅក្នុងសង្កាត់។
នៅទីបញ្ចប់លោកអៀង សុខឃីម ប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់ បានជម្រុញស្នើដល់លោក លោកស្រីជាសមាជិកសមាជិកាទាំងអស់ត្រូវចូលរួម អនុវត្តន៍ផែនការនេះឲ្យបានសម្រេច លឿននិង ឆាប់រហ័ស លើសពីនេះទៅទៀត លោកចៅសង្កាត់ក៏បានសំណូមពរដល់ក្រុមការងារដែល ចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ សូមអនុវត្តន៍ក្នុងមួយថ្ងៃឲ្យបានច្រើនលើសលប់ ដើម្បីសង្កាត់ក្ដាប់អំពីទិន្នន័យប្រជាពលរដ្ឋ និង ងាយស្រួលធ្វើការងារគ្រប់គ្រងស្ថិតិបានល្អប្រសើរ។
លោកចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះ លោក លោក ស្រីសមាជិកសមាជិកាដែលបានចូលរួមអង្គប្រជុំនាថ្ងៃនេះ និងសូមជូនពរលោកលោកស្រីជួបតែសេចក្ដីសុខសំណាងល្អនិងទទួលភាពជោគជ័យ គ្រប់ភារកិច្ច៕