ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខណ្ឌដូនពេញមានបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង11 ក្រោមអធិបតីភាព លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំ ខាងលើនេះមានការចូលរួមប្រធានមន្ទីរផែនការរាជធានីភ្នំពេញ មន្ត្រីទីប្រឹក្សាគម្រោងផអ៣ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនអ្នកទទួលការ លោក គួច ចំរើន អភិបាលខណ្ឌ ថ្នាក់ដឹកនាំសាលាខណ្ឌ ព្រមទាំងចៅសង្កាត់ទាំងនិងគណៈកម្មាការលទ្ធកម្មនៃសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នាឱកាសនោះលោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និងរដ្ឋបាលសាលាខណ្ឌ បាននិងខិតខំកែលម្អសោភ័ណភាព កសាងហេដ្ឋារចនា សម្ព័ន្ធដូចជាការស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែក ការជួសជុលផ្លូវគ្រួសក្រហម ផ្លូវក្រាលដីសការដាក់ប្រព័ន្ធលូរំដោះទឹកនិងការស្តា ប្រឡាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង លិចភូមិដ្ឋានប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកជំទាវ អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ បានលើកឡើងបន្តថា ចំពោះការដេញថ្លៃគម្រោងមូលនិធិសង្កាត់នាពេលនេះ តំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមដេញថ្លៃ ត្រូវពិចារណាឲ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោងស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិការ ធានាឲ្យបាននូវតម្លាភាពប្រសិទ្ធភាព ត្រូវគោរពក្រមសីលធម៌ ឲ្យបានតាមស្តង់ដារជៀសវាង ការប្រព្រឹទ្ធអំពើពុករលួយហើយក្រោយពីទទយលបានលទ្ធផលត្រូវមក ចុះកិច្ចសន្យាសាងសង់ និងមិនរត់ចោលកម្រោងដើម្បីរក្សាបានគុណភាពបទដ្ឋានគម្រោង។
ជាលទ្ធផល សង្កាត់ទាំង11 ទទួលបានក្រុមហ៊ុនចូលរួមដេញថ្លៃបានច្រើន ស្របតាមនីតិវិធីលទ្ធកម្ម និងបានបានជោគជ័យក្នុងការដេញថ្លៃគម្រោង ព្រោះទទួលបានតម្លៃប្រកបដោយការប្រកួតប្រជែង និងមានតម្លាភាពចំពោះគណៈកម្មការនានា និងសាធារណៈជនអាចទទួលយកបាន៕