វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ

07-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា ភូមិ​-​សង្កាត់​ក្នុង​ខណ្ឌឫស្សីកែវ ជិត​៣០០​នាក់​នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ចូលរួម​ក្នុង​វេទិកា​របស់​សាលាខណ្ឌ​ឫស្សីកែវ ស្ដីពី​កា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ ដោយមាន​ការចូលរួម​ផ្ទាល់​ពី​លោក វ៉ាន់ សាលី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ និង​លោក លីន ញ៉​ក់ អភិបាលរងខណ្ឌ រួមទាំង​មន្ត្រី​រចនាសម្ព័ន​របស់​សាលាខណ្ឌ​ឫស្សីកែវ ជាច្រើន​នាក់​ដែល​បាន​ប្រព្រឹត្តទៅ នៅក្នុង​ព្រះ​វិ​ហ៊ា​ឥស្លាម​គីឡូម៉ែត្រ​លេខ​៩ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ អាណត្តិ​ទី​២​នេះដែរ​ប្រជាពលរដ្ឋ បានលើកឡើង​ម្នាក់​ម្ដងៗ ពី​បញ្ហា​ប្រឈម​៣​ចំណុច ដែល​កើតមាន​ក្នុងភូមិ​-​សង្កាត់ របស់គាត់​រស់នៅ​រួមមាន​ទី​១- បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ទី​២- បញ្ហា​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន និង​ទី​៣- បញ្ហា​ផ្នែក​បរិស្ថាន​តែម្ដង ដើម្បី​ដាក់ជូន​ក្រុម ប្រឹក្សា​ខណ្ឌឫស្សីកែវ រក​ដំណោះស្រាយ​ជូន​។​

​លោក លីន ញ៉​ក់ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ពី​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ដ៏​វ័យក្មេង មាន​ភាពរហ័សរហួន ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជូន ពលរដ្ឋ​ដោយ​បញ្ហា​ប្រឈម​ទាំង​៣​ចំណុច​សំខាន់ៗ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​នាពេលនេះ លោក​នឹង​ទទួលយក​ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ខណ្ឌ រិះរក​ដំណោះស្រាយ​ជូន​ព្រមទាំង​បញ្ជា​ឲ្យ​លោក​ចៅសង្កាត់ ត្រូវ​ត្រួត​ពិនិត្យមើល​លើ​បញ្ហា​ប្រឈម​មួយណា ដែលជា​អទិភាព​ស្ថិតក្នុង​គម្រោង​៣​ឆ្នាំ​រំកិល​(២០១៥-២០១៩) ដោយ​ស្របទៅតាម​ក្របខណ្ឌ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ​(២០១៥-២០១៩)​។​

​ជាមួយគ្នា​នោះ​ប្រធាន​ក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ លោក វ៉ាន់ សាលី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ និង​លើកឡើង​ពី​របាយការណ៍ ស្ថានភាព​នៃ​ការអភិវឌ្ឍន៍​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ អាណត្តិ​ទី​២ និង​គម្រោង​អទិភាព​នៃ​ឆ្នាំ​បន្ទាប់​ថា ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ អាណត្តិ​ទី​២​នេះ បានរៀបចំ​ចងក្រង​សៀវភៅ​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់ខ្លួន ស្របតាម​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ (២០១៥-២០១៩)​និង​ស្របទៅតាម​ក្របខណ្ឌ​អភិវឌ្ឍន៍​ខណ្ឌ ។
​សូមជម្រាបថា ក្នុងឆ្នាំនេះ​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ ក៏ដូចជា គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ សង្ឃឹមថា នឹង​ទទួលបាន ថវិកា​ពី​ថ្នាក់ជាតិ ដើម្បី​យកមក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់ ខ្លួន​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​៕

ចំនួនអ្នកទស្សនា

    20508447

  • ថ្ងៃនេះ961
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44111
  • ខែនេះ65991
  • ឆ្នាំនេះ65991
  • សរុប20508447