ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធ ដារ៉ា អភិបាលខណ្ឌ ដង្កោ រួមជាមួយក្រុមការងាររបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានចុះពិនិត្យមើលការស្ថាបនាស្ពានឆ្លងកាត់ប្រឡាយភូមិម័ល តភ្ជាប់ពីផ្លូវ៣៧១ មកផ្លូវបឹងតាម៉ាត ក្នុងសង្កាត់ដង្កោ ដែលបាននិងកំពុងស្ថាបនា បានប្រមាណ៧០%ហើយ ដែលគ្រោងនឹងបញ្ចប់ការសា្ថបនានៅក្នុងខែកញ្ញាខាងមុខនេះ។ ស្ពាន នេះមានប្រវែង ២៤ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ចាប់ផ្តើមដំណើការស្ថាបនាចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញ និងទទួលស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា ក្នុងនាមអាជ្ញាធរ រួមជាមួយប្រជាពលរដ្ឋពិតជាសប្បាយចិត្តនៅពេលស្ពានបឹងតាម៉ាតឆ្លងទៅផ្លូវផ្លូវលេខ៣៧១នឹងស្ថាបនារួចរាល់ក្នុងពេលឆាប់ៗ ស្ពាននេះជួយសំរួលចរាចរណ៍ជូនបងប្អូនបានច្រើនណាស់នៅក្នុងមុលដ្ឋាន៕