អាជ្ញាធរ សាលាខណ្ឌ​ជ្រោយចង្វារ បាន​ចូលរួម​គោរព​វិញ្ញាណ​ក្ខ​ន្ធ័ លោក បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

11-July-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៦ រដ្ឋបាល​សាលាខណ្ឌ​ជ្រោយចង្វារ អមដំណើរ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សាលាសង្កាត់​ជ្រោយចង្វារ បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ លោក បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ​ព្រឹត្តិការណ៍​សង្គម ដែល​ដឹកនាំ​ដោយ​លោកជំទាវ ម៉ក់ វណ្ណ​សុ​ី​ថា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​បាន​នាំយក​ថវិកា​មួយចំនួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ខ័ន​ដែលមានៈ​ថវិកា សាលា​រាជធានី​ភ្នំពេញ ចំនួន ១០,០០០,០០០​រៀល​(​ដប់​លាន​រៀល​) និង​បាន​នាំយក​ទឹក​សុទ្ធ មួយចំនួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​ផងដែរ​. ថវិកា រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ចំនួន ៥០០,០០០​រៀល និង​ថវិកា សាលាសង្កាត់​ជ្រោយចង្វារ ចំនួន ១០០,០០០ រៀល . ថវិកា​សរុប​ចំនួន ១០,៦០០,០០០​រៀល​(​ដប់​លាន​ប្រាំមួយ​សែន​រៀល​)​។​

​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​ទី ១១ ខែកក្កដា ឆ្នាំ​២០១៦ លោក កៅ សា​រ៉ាវុធ នាយក​រដ្ឋបាល​សាលាខណ្ឌ​ជ្រោយចង្វារ បាន​នាំយក​ថវិកា ១,០០០,០០០​រៀល ជូន​លោក​អធិការ​ស្ដីទី នគ​បាល​ខណ្ឌ​ជ្រោយចង្វារ ដែលជា​អំណោយ​របស់ ឯកឧត្តម ឯក សុន​ចាន់ ប្រ​ធា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ឧ​បថ​ម្ភ​ដល់​កងកម្លាំង​នគ​បាល​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​កន្លងមក​៕


ចំនួនអ្នកទស្សនា

    20508987

  • ថ្ងៃនេះ1501
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44651
  • ខែនេះ66531
  • ឆ្នាំនេះ66531
  • សរុប20508987