ព្រៃវែង៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយលោកអភិបាលរងខេត្តព្រៃវែង,លោកអភិបាលស្រុក និងសហការី បានមកសួរសុខទុក្ខលោក កែវ សេន អភិបាលរងខេត្ត ដែលកំពុងសំរាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ ។
ឆ្លៀតឪកាសនេះដែរខ្ញុំសូមពាំនាំ នូវការសួរសុខទុក្ខ ពីសំណាក់ សម្តេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ជូនចំពោះលោក កែវ សេន អភិបាលរងខេត្ត និងសូមជូនពរលោក អោយឆាប់ជាសះស្បើយ និង ត្រឡប់មកបំរើការងារវិញ ៕