លោក ស៊ា​ង ប៊ុ​ន្ថា ​លោក ម៉ន​នី បណ្ឌិត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ស្រុក សម្រាប់ ឆ្នាំ ២០១៦

12-July-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៦​ក្រុមប្រឹក្សា​ស្រុក​ស៊ីធរ​កណ្ដាល បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ស្រុក សម្រាប់ ឆ្នាំ ២០១៦ ក្រោម​អធិបតីភាព លោក ស៊ា​ង ប៊ុ​ន្ថា ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ស៊ីធរ​កណ្ដាល​។​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក កងកម្លាំង​ទាំងបី ការិយាល័យ អង្គភាព​ជំនាញ​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ លោកគ្រូ អ្នកគ្រូ លោកគ្រូ​ពេទ្យ តំណាង​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញវត្ថុ អង្គការ​សង្គម​ស៊ីវិល អគ្គស​នី និង បងប្អូន​ប្រជាពលរដ្ឋ សរុប ១៥០​នាក់​។

​បន្ទាប់ពី​លោក ស៊ា​ង ប៊ុ​ន្ថា ប្រធាន​ក្រុមប្រឹក្សា បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ​ដែល​បានសម្រេច​នាពេល កន្លងមក​រួម​មា​នេះ​ស្នាដៃ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​អនុវត្តន៍​ដោយ​រដ្ឋបាល​ស្រុក មាន​ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មានការ​សហការ​រវាង​មន្ត្រី​មូលដ្ឋាន ក្រុមប្រឹក្សាឃុំ កងកម្លាំង រួម​និង​ប្រជាពលរដ្ឋ ក្នុងស្រុក​ហើយ​វិស័យ​ដែល​សម្រេចបាន​លើ​សេវាសាធារណៈ អប់រំ សុខភាព​សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និង​ការដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់  ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក ។​

​ហើយ​នៅក្នុង​ឱកាស​នោះ​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ស៊ីធរ​កណ្ដាល ក៏​ស្នើ​ដល់​សាលាស្រុក​ឃុំ​ត្រូវ​បន្ត​ការអនុវត្តន៍​ការបម្រើ​សេវាសាធារណៈ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ មិន​គាបសង្កត់​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​មូលដ្ឋាន ត្រួតពិនិត្យ​និង​មាន​ផែនការ​ប្រជុំ​លើ​ការងារ​ចរាចរណ៍​ច្បាប់​បទដ្ឋាន គតិយុត្តិ​ឲ្យ​បាន​ទូលាយ ចំណុច​អសកម្ម​ភាព​ត្រូវ​កែសម្រួល​ឲ្យ​ខាន​តែ​បាន សរបតាម​យុទ្ធសាស្ត្រ​កំណែទម្រង់​របា់​ថ្នាក់ជាតិ​និ​អនុវត្តន៍​អភិក្រម​របស់ សម្ដេច​តេ​ជោ​ប្រមុខ​ដឹកនាំ​គឺ មុជទឹក​ដុល​ក្អែល សំអាត​កាយ ឆ្លុះកញ្ចក់ និង​ព្យា​ល​។​

​លោក​ក៏បាន​បន្ត ផងដែរ​ថា​៖​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២១៥​ចុះ​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០០៩​បាន ចែងថា​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ត្រូវ​រៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចអភិវឌ្ឍន៍​របស់ខ្លួន​នី តាម​សង្កាត់​នា​ខែមិថុនា​ជា​រៀងរាល់ឆ្នាំ​ម្ដង សំដៅ​ត្រួតពិនិត្យ​តាមដាន​និង​ស្វែងយល់​និង​ទទួលយក​តម្រូវការ​ព័ត៌មាន​ពី ប្រជាពលរដ្ឋ លើ​ការងារ ដែល​ពាក់ព័ន្ធ​រួម​នឹង​ការ​ប្រឈម​ភាព​អសកម្ម​របស់​មន្ត្រី​គ្រប់លំដាប់ ថ្នាក់​ហើយ​ត្រូវធ្វើ​ការកែសម្រួល​តាម​កា​រ​ណែនាំ​របស់​ថ្នាក់ជាតិ​ហើយ កិច្ច​ពី​គ្រោះ​យោបល់​នេះ​ផ្ដោតលើ​ចំណុច​៣​សំខាន់ៗ​រួមមាន ការងារ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ការងារ រដ្ឋបាល លើ​លិខិតស្នាម ផ្សេងៗ​ការងារ​អភិវឌ្ឍន៍​។​

​អង្គ​វេទិកា បាន បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។ វេទិកា​នេះ​បាន​បើកឱកាស អោយ​ប្រជាពលរដ្ឋ មាន​សំណូមពរ សំនួរ​ផ្សេងៗ មានមតិ​យោបល់ សួរ​មក​មន្ត្រី​ជំនាញ​របស់ រដ្ឋបាល​ខណ្ឌ​សាលាស្រុក ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក ៕

ចំនួនអ្នកទស្សនា

    20508127

  • ថ្ងៃនេះ641
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43791
  • ខែនេះ65671
  • ឆ្នាំនេះ65671
  • សរុប20508127