ព្រៃវែង៖នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦រដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកស៊ីធរណ្តាល ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ួង វិបុលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានប្រចាំស្រុកស៊ីធរកណ្ដាល។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានវត្តមានចូលរួមពីឯកឧត្តមសមាជិកក្រុមការងារ ចុះមូលដ្ឋាន ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយអភិបាលស្រុកស៊ីធរណ្តាល និងមានការចូលរួម ពីកងកំលាំងទាំងបី ការិយាល័យជំនាញជុំវិញស្រុក និងក្រុមប្រឹក្សាឃុំចំនួន៥ ឃុំ របស់ស្រុកស៊ីធរណ្តាល ដែលបានរៀបចំឡើងនៅភូមិពោធិ៍ទីឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។
បន្ទាប់ពីលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សា បានធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីសកម្មភាពសមិទ្ធផល របស់អាជ្ញាធរក្នុងខណ្ឌដែលបានសម្រេចនាពេល កន្លងមករួមមានេះស្នាដៃកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ ដែលអនុវត្តន៍ដោយរដ្ឋបាលស្រុក មានក្រុមប្រឹក្សា គណៈអភិបាលនិងមានការសហការរវាងមន្ត្រីមូលដ្ឋាន ក្រុមប្រឹក្សាឃុំ កងកម្លាំង រួមនិងប្រជាពលរដ្ឋ ក្នុងស្រុកហើយវិស័យដែលសម្រេចបានលើសេវាសាធារណៈ អប់រំ សុខភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដោះស្រាយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ខ្ពស់ ជម្រាបជូនដល់អង្គវេទិកាសាធរណៈរួចមក ។
លោកក៏បានបន្ត ផងដែរថា៖យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២១៥ចុះថ្ងៃទី១៤ ខែធ្នូឆ្នាំ២០០៩បាន ចែងថាក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌ ត្រូវរៀបចំធ្វើវេទិកាផ្សព្វផ្សាយស្ដីពីកិច្ចអភិវឌ្ឍន៍របស់ខ្លួននៅ តាមឃុំសង្កាត់នាខែមិថុនាជារៀងរាល់ឆ្នាំម្ដង សំដៅត្រួតពិនិត្យតាមដាននិងស្វែងយល់និងទទួលយកតម្រូវការព័ត៌មានពី ប្រជាពលរដ្ឋ លើការងារ ដែលពាក់ព័ន្ធរួមនឹងការប្រឈមភាពអសកម្មរបស់មន្ត្រីគ្រប់លំដាប់ ថ្នាក់ហើយត្រូវធ្វើការកែសម្រួលតាមការណែនាំរបស់ថ្នាក់ជាតិហើយ កិច្ចពីគ្រោះយោបល់នេះផ្ដោតលើចំណុច៣សំខាន់ៗរួមមាន ការងារភូមិសង្កាត់មានសុវត្ថិភាព ការងារ រដ្ឋបាល លើលិខិតស្នាម ផ្សេងៗការងារអភិវឌ្ឍន៍។
ហើយនៅក្នុងឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាល ស្រុកស៊ីធរកណ្ដាល ក៏ស្នើដល់សាលាស្រុកឃុំត្រូវបន្តការអនុវត្តន៍ការបម្រើសេវាសាធារណៈ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ មិនគាបសង្កត់ប្រជាពលរដ្ឋ រក្សាសន្តិសុខសុវត្ថិភាពនៅមូលដ្ឋាន ត្រួតពិនិត្យនិងមានផែនការប្រជុំលើការងារចរាចរណ៍ច្បាប់បទដ្ឋាន គតិយុត្តិឲ្យបានទូលាយ ចំណុចអសកម្មភាពត្រូវកែសម្រួលឲ្យខានតែបាន ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់របស់ថ្នាក់ជាតិនិអនុវត្តន៍អភិក្រមរបស់ សម្ដេចតេជោប្រមុខដឹកនាំគឺ មុជទឹកដុលក្អែល សំអាតកាយ ឆ្លុះកញ្ចក់ និងព្យាល។
អង្គវេទិកា បាន បើកកម្មវិធីប្រគល់ជូនសមាជិក សមាជិកា ប្រជាពលរដ្ឋដើម្បីលើកជាសំណួរ តម្រូវការ សំណូមពរ ជាចាំបាច់ ដល់វាគ្មិន ចំពោះតម្រូវការដោះស្រាយមិនបានក្រុមការងារនិងធ្វើរបាយការណ៍ទៅ ថ្នាក់ជាតិបន្តដោះស្រាយ ទៀត។ វេទិកានេះបានបើកឱកាស អោយប្រជាពលរដ្ឋ មានសំណូមពរ សំនួរផ្សេងៗ មានមតិយោបល់ សួរមកមន្ត្រីជំនាញរបស់ រដ្ឋបាលខណ្ឌសាលាស្រុក ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុក ។
ឯកឧត្តម អ៊ួង វិបុលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានប្រចាំស្រុកស៊ីធរកណ្ដាលក៏ស្នើដល់សាលាស្រុកឃុំត្រូវបន្តការអនុវត្តន៍ការបម្រើសេវាសាធារណៈ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់អនុវត្តន៍គោលនយោបាយវិមជ្ឈការនៅមូលដ្ឋាន ដោះស្រាយរាល់សំណូមពរ បំបាត់អសន្តិសុខល្បែងស៊ីសងគ្រប់ប្រភេទ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង់កម្រៃសេវានានារបស់រដ្ឋបាលលើលិខិតស្នាមតាមច្បាប់កំណត់ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណចំពោះប្រជាពលរដ្ឋដែលហ៊ាននិយាយនិងលើកនូវសំណួរមកកាន់វាគ្មិន ត្រង់ៗ ចំពោះចំណុចខ្វះខាតមន្ត្រីត្រូវធ្វើការកែលម្អ ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយអភិបាលកិច្ចល្អនិងកាត់បន្ថយភាពក្រីក្រ៕