អភិបាលខណ្ឌ​ឬ​ស្សី​កែវ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ នៅ​សង្កាត់​ទួល​សង្កែ

13-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​លោកស្រី អាន ផល្លា ប្រធាន​សមាគមន៍​នារី​ខណ្ឌ លោក កូប ស្លេះ អភិបាលរងខណ្ឌ ចៅសង្កាត់​ទួល​សង្កែ សយ កុសល រួមទាំង​មន្ត្រីក្រោមឱវាទ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ចូលរួម​ពិធីបើកការដ្ឋាន​ដាក់​ឲ្យ​ដំណើរការ នៃ​ការស្ថាបនា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ ស្ថិតក្នុង​ក្រុម​១៤-១៥-​និង​១៦ ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ មកពី​តាម​បណ្ដា​ភូមិ​ជាង​៥០០​នាក់​។​

​ចៅសង្កាត់​ទួល​សង្កែ​លោក​សយ កុសល បាន​លើកឡើងថា តាម​ការស្នើសុំ​តាមរយៈ​សាលាសង្កាត់​ដើម្បី​ឆ្លើយតប​ទាន់សភាពការណ៍​ទៅ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នា​រដូវ​ស្សា ដែលមាន​អទិភាព​ប្រើប្រាស់​ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៦ និង​ដោយមាន​ការអនុញ្ញាត​ពី​លោក ជា ពិសី អភិបាលខណ្ឌ ដើម្បី​ប្រើប្រាស់​គម្រោង​មូលនិធិ​របស់​ខណ្ឌ​ឆ្នាំ​២០១៦​ផង​នោះ ប្រព័ន្ធ​លូ​ប្រវែង​៤៣០​ម៉ែត្រ​×០,៨​ម៉ែត្រ និង​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ប្រវែង​២២៧​ម៉ែត្រ​×៥​ម៉ែត្រ កម្ពស់​០,១៥​ម៉ែត្រ ជា​មូលនិធិ​របស់​សាលាខណ្ឌ​ឫស្សីកែវ និង​ប្រព័ន្ធ​លូ​ប្រវែង​៣៣៩​ម៉ែត្រ​×០,៨ ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ប្រវែង​៩១​ម៉ែត្រ​×៤​ម៉ែត្រ ជា​មូលនិធិ​របស់​សាលាសង្កាត់​ទួល​សង្កែ​ត្រូវ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃនេះ​។​

​លោក​ចៅសង្កាត់ សយ កុសល បានលើកឡើង​ទៀតថា ទាក់ទង​និង​បញ្ហា​សន្តិសុខ​ផ្សេងៗ ក្នុង​សង្កាត់​ទួល​សង្កែ​ទាំងមូល មាន​ពលរដ្ឋ​រស់នៅ គិត​ទាំងយប់​ទាំង​ថ្ងៃ​ជាង​១៣​ម៉ឺន​នាក់​ទៅ​១៥​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​និង​កងកម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​បូករួម និង​ប្រជា​កា​ពារ​ដែល​ស្ម័គ្រចិត្ត​នោះ គឺមាន​ចំនួន​តិចតួច​ណាស់ មាន​ផល​លំបាក ក្នុងការ​បំពេញភារកិច្ច​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដូចនេះ​សាលាសង្កាត់​ទួល​សង្កែ​ត ទៅ​ថ្ងៃមុខ​ចាំបាច់​ត្រូវ​បំបែក​សង្កាត់​ហើយ ចំណែក​ភូមិ​ទួលគោក​បច្ចុប្បន្ននេះ​ជាក់ស្ដែង ត្រូវបាន​បំបែក​រួចហើយ​ឲ្យ​ទៅជា​ភូមិ​គង្គារ​ផុស​វិញ​។​

​ជាមួយគ្នា​នោះ លោក កូប ស្លេះ អភិបាលរងខណ្ឌ​ឫស្សីកែវ​ក៏បាន​លើកឡើង​ដែរ​ថា តំបន់​មួយចំនួន​ក្នុង​ខណ្ឌឫស្សីកែវ ដែល​កំពុង​ទទួលរង​ទឹក​លិច​ផ្លូវ ដែលមាន​ផល​លំបាក ក្នុងការ​ធ្វើដំណើរ​រប​ស់បង​ប្អូន ប្រជាពលរដ្ឋ​នោះ​រួមមាន​៖ ដូចជា វត្ត​ញាណ​រង្សី​,​ភូមិ​ដើម​ខ្វិត​,​និង​ភូមិ​ផ្សារ​តូច ជាពិសេស​គឺ​ភូមិ​គង្គារ​ផុស​នេះ​តែម្ដង ព្រោះ​ស្ថិតក្នុង​គម្រោង​ជា​អទិភាព ដែល​ត្រូវ​សិក្សា​ដើម្បី​បន្ត​ស្ថាបនា​។​

​ដោយឡែក លោក ជា ពិសី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា ពិតជា​ប្លែក​ណាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈ​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ភាគច្រើន​សុទ្ធសឹងតែ​ជា​ព្រៃត្រែង ត្រឹម​មួយ​ប៉ព្រិចភ្នែក បានប្រែក្លាយ​ទៅជា​កន្លែង​កំសាន្ដ​សប្បាយ មាន​ផ្លូវថ្នល់​ល្អ​អាគារ​តូចធំ​ទាប​ខ្ពស់ បានកើត​ឡើងជា​បន្តបន្ទាប់​នេះ ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​របស់​យើង បានទទួល​សុខសន្តិភាព ពី​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​៕

ចំនួនអ្នកទស្សនា

    20502437

  • ថ្ងៃនេះ10151
  • ម្សិលមិញ12561
  • សប្តាហ៍នេះ38101
  • ខែនេះ59981
  • ឆ្នាំនេះ59981
  • សរុប20502437