សមាគមនារី​ខណ្ឌឫស្សីកែវ យក​អំណោយ​ចែកជូន​ចាស់ជរា​ទីទ័លក្រ​៦​គ្រួសារ នៅ​ភូមិ​ក្រោលគោ និង​ភូមិ​បឹង​ឈូក

14-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោកស្រី អាន ផល្លា ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និង​លោកស្រី អភិបាលរងខណ្ឌ លី រ៉ូ​ហ្សា​មី នា​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​ក្រុមការងារ​យក អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​រួម​និង​ថវិកា​មួយចំនួន​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ជន​ចាស់ជរា​ទីទាល់ក្រ​មាន​ជំងឺ​ដល់​លំនៅដ្ឋាន​ចំនួន​៦​គ្រួសារ ស្ថិត​ក្នុងភូមិ​ក្រោលគោ​និង​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី អាន ផល្លា ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​ដំណឹង​តាមរយះ​បណ្ដា ញ​ក្រុមការងារ​សមាគមនារី​ខណ្ឌ​ថា មាន​ពលរដ្ឋ​ចាស់ជរា​ទី ទាល់ក្រ​និង​មាន​ជំងឺ​ប្រចាំកាយ​ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ទើប​ល្ងាច​ថ្ងៃនេះ ក្នុងនាម​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ រួម​និង​ក្រុម​កា​ងារ បាន​ចុះ​ដល់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ផ្ទាល់​ដើម្បី​សាកសួរ​សុខ​ទុក ដោយ​នាំមក​ជាមួយ​នូវ​អំណោយ​ជា​គ្រឿង ឧបភោគបរិភោគ​រួម​និង​ថវិកា ផងដែរ​សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ ក្នុង​ការជួយ​សម្រាល​គ្រា​លំបាក​ដែល​កើត មាន​ឡើង ។​

​ជាមួយគ្នា​នោះ លោកស្រី អាន ផល្លា បាន​ពាំ​នាំនូវ​ប្រសា​សន៍ ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​លោក​ទាំងពីរ​តែងតែ​គិតគូ​រា ល់​ទុក្ខលំបាក​ផ្សេងៗ​ដែល​កើតមាន​ចំពោះ​ប្រជាជន​កម្ពុជា ។​

​ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​ក្នុង​១​គ្រួសារ​ទទួលបាន​រួម​មាន​៖​អង្ករ​២០​គីឡូក្រាម មី​១​កេស ត្រីខ​មួយ​យួរ ទឹកត្រី​១ យួរ ទឹក​ស៊ី​អ៊ី​វ​១​យួរ និង​អាហារ​បំប៉ន​សុខភាព​មួយចំនួន​ព្រ ម​ទាំង​ថវិកា​ចំនួន​៦​ម៉ឺន​រៀល​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20501537

  • ថ្ងៃនេះ9251
  • ម្សិលមិញ12561
  • សប្តាហ៍នេះ37201
  • ខែនេះ59081
  • ឆ្នាំនេះ59081
  • សរុប20501537