លោក នុត ពុធ​ដា​រ៉ា​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​នៅ​សង្កាត់​ដង្កោ​

14-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ១១១​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ក្នុង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។
​ពិធីបើកការដ្ឋាន​ស្ថាបនា​នេះ ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ អភិបាលរងខណ្ឌ កងកម្លាំង​ទាំងបី ការិយាល័យ អង្គភាព​ជំនាញ​ជុំវិញ​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់​មេភូមិ អនុ​ភូមិ លោកគ្រូ អ្នកគ្រូ និង បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​នាក់​ផងដែរ​។

​លោក​ចៅសង្កាត់​ដង្កោ បាន​លើកឡើងថា តាម​ការស្នើសុំ​តាមរយៈ​សាលាសង្កាត់​ដើម្បី​ឆ្លើយតប​ទាន់សភាពការណ៍​ទៅ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នា​រដូវ​ស្សា ដែលមាន​អទិភាព​ប្រើប្រាស់​ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៦ និង​ដោយមាន​ការអនុញ្ញាត​ពី​លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ ដើម្បី​ប្រើប្រាស់​គម្រោង​មូលនិធិ​របស់​ខណ្ឌ​ឆ្នាំ​២០១៦​ផង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ១១១​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ក្នុង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ ព្រឹក​ថ្ងៃនេះ​។​

​លោក​ចៅសង្កាត់ ក៏បាន​លើកឡើង​ទៀតថា ទាក់ទង​និង​បញ្ហា​សន្តិសុខ​ផ្សេងៗ ក្នុង​សង្កាត់​ដង្កោ​ទាំងមូល មាន​ពលរដ្ឋ​រស់នៅ គិត​ទាំងយប់​ទាំង​ថ្ងៃ​ជាង​១៣​ម៉ឺន​នាក់​ទៅ​១៥​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​និង​កងកម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​បូករួម និង​ប្រជា​កា​ពារ​ដែល​ស្ម័គ្រចិត្ត​នោះ គឺមាន​ចំនួន​តិចតួច​ណាស់ មាន​ផល​លំបាក ក្នុងការ​បំពេញភារកិច្ច​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នា​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ក៏បាន​លើកឡើង​ដែរ​ថា តំបន់​មួយចំនួន​ក្នុង​ខណ្ឌ ដែល​កំពុង​ទទួលរង​ទឹក​លិច​ផ្លូវ ដែលមាន​ផល​លំបាក ក្នុងការ​ធ្វើដំណើរ​រប​ស់បង​ប្អូន ប្រជាពលរដ្ឋ​ដោយឡែក លោក ក៏បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា ពិតជា​ប្លែក​ណាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈ​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​វ ភាគច្រើន​សុទ្ធសឹងតែ​ជា​ព្រៃត្រែង ត្រឹម​មួយ​ប៉ព្រិចភ្នែក បានប្រែក្លាយ​ទៅជា​កន្លែង​កំសាន្ដ​សប្បាយ មាន​ផ្លូវថ្នល់​ល្អ​អាគារ​តូចធំ​ទាប​ខ្ពស់ បានកើត​ឡើងជា​បន្តបន្ទាប់​នេះ ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​របស់​យើង បានទទួល​សុខសន្តិភាព ពី​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​៕

ចំនួនអ្នកទស្សនា

    20508717

  • ថ្ងៃនេះ1231
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44381
  • ខែនេះ66261
  • ឆ្នាំនេះ66261
  • សរុប20508717