ព្រៃវែង៖ទោះបីក្រោមដំណក់ទឹកភ្លៀងរួមទាំងមានពពកខ្មៅអាប់អួរ នឹង ក្រោមកំដៅព្រះអាទិត្យយ៉ាងណាក៏ដោយ ក្នុងនាមលោកជាថ្នាក់ដឹកនាំមួយរូប មិនដែលត្អូញត្អែសូម្បីមួយម៉ាត់ ទាំងនេះគឺដើម្បីសង្គមជាតិនិង មានតែម្យ៉ាងនោះដើម្បីគឺ ចង់ដឹងអំពីបញ្ហា សុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន។ទើបនាព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៦លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំក្រុមការងារ ការិយាល័យ ជំនាញ ដែលពាក់ពន្ឋ័ ក្រុមប្រឹក្សាឃុំ ចុះពិនិត្យមើលផ្លូវ ប្រឡាយទឹក នៅតំបន់ប្រឡាយទទឹងថ្ងៃ ដែលស្ថិតនៅភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល។
យោងតាមរបាយការណ៍របស់លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានឲ្យដឹងផងដែរថា៖ដោយពិនិត្យឃើញស្ថានភាពផ្លូវ និងប្រឡាយទឹក នៅតំបន់ប្រឡាយទទឹងថ្ងៃនេះមានលក្ខណៈទ្រុឌទ្រោម និងរងការប៉ះពាល់ ដោយគ្រោះធម្មជាតិ នាពេលកន្លងមកទើបក្រុមការងារសាលាស្រុក ក៏ដឹកនាំកម្លាំងចុះពិនិត្យ នៅទីតាំង ដើម្បីរៀបចំគម្រោងស្នើទៅថ្នាក់ខេត្តធ្វើការជួសជុលដើម្បីជាប្រភពទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ និងបញ្ចូលជាគម្រោងអភិវឌ្ឍន៍របស់ថ្នាក់ស្រុក៕