ព្រៃវែង៖នាព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៦លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំក្រុមការងារ ការិយាល័យ ជំនាញ ដែលពាក់ពន្ឋ័ ក្រុមប្រឹក្សាឃុំ ឃុំ មេភូមិ និងនាក់ពាក់ពន្ឋ័ ចូលរួម និងដោះស្រាយបញ្ហាទឹកលិចនៅភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាលដោយត្រូវតទុយោទឹកដើម្បីរំដោះទឹកចេញពីការលិចផ្ទះប្រជាជនសិន និងរកវិធីដាក់លូរំដោះទឹក សំរាប់ការពារនៅឆ្នាំក្រោយៗទៀត។
ជុំវិញសកម្មភាពរបស់លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាលនេះប្រជាពលរដ្ឋបានសម្ដែងនូវក្ដីត្រេកអរឥតឧបមាយ៉ាងក្រៃលែងបំផុតចំពោះក្រុមការងារថ្នាក់ស្រុក ដែលបានចូលរួម ដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល៕