ភ្នំពេញ៖នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកនុត ពុធដារ៉ា និងភរិយា រួមនឹងមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ បាននាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈបរិក្ខា និង បច្ច័យមួយចំនួន ដែលជាអំណោយ របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ទៅប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
វត្តទាំង៤រួមមាន៖ វត្តធុតង្គចំការដូង, វត្តសំបួរមាស, វត្តទួលសំរោង និង វត្តជ្រោយបទុម (ហៅវត្តព្រែកជ្រៃ) ដែលក្នុង១វត្តៗទទួលបាន ទទួលបាន ទៀនព្រះវស្សា០១គូរ, សាដក០១កញ្ចប់, ប្រេងម៉ាស៊ូត៣០លីត្រ, ស្ករស១បាវ, ទឹកដោះគោ១កេស, ទឹកក្រូច៣កេស ទឹកសុទ្ធ៣កេស, មី២កេស, និង បច្ច័យ២០ម៉ឺនរៀល ។ ដោយឡែកលោកវើក សាមឿន ចៅសង្កាត់ដង្កោ បានចូលបច្ច័យបន្ថែមដល់វត្តទាំង៤ ក្នុង១វត្តៗ ចំនួន២០ម៉ឺនរៀលផងដែរ៕