រាជធានីភ្នំពេញ ៖ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៦ កក្កដា ២០១៦ បានចាត់កូនប្រុសបង្កើតរបស់លោក គឺលោកសេង វ៉ាន់ថា តំណាងយុវជនសាលាសង្កាត់ស្ទឹងមានជ័យ នាំយកថវិកាចំនួយ៥០ដុល្លា ជួយឧបត្ថម្ភដល់ភរិយា លោកម៉ម វ៉ាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោកម៉ម វ៉ាន និងកូនប្រុស២នាក់ គឺលោកម៉ម លីហេង និងលោកទុយ ម៉ែន រួមជាមួយកូនប្រុសស្រីទាំងអស់ ដែលជាអ្នកកាសែតអាជីព ធ្លាប់ចូលរួមប្រឡូកលើវិស័យសារព័ត៌មានក្នុងស្រុកខ្មែរជិត២០ ឆ្នាំមកហើយ ទាំងរូបខ្ញុំរហូតដល់កូនប្រុស២នាក់ទៀត ពិតជាអរគុណរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំពោះទឹកចិត្ត បងប្អូនមិត្តភក្តិការងារទាំងអស់ ដែលបានផ្តល់កម្លាំងចិត្តដល់ ភរិយាខ្ញុំ ហើយសង្ឃឹមថា ភរិយាខ្ញុំនឹងបានជាសះស្បើយតាមសារស័ព្ទជូនពររបស់បងប្អូនទាំងអស់ គ្នា ជាក់ជាពុំខានឡើយ ។
ជាការអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានជូនពរនិងជួយជាថវិកាឧបត្ថម្ភដល់ភរិយាខ្ញុំបាទទាំងអស់គ្នា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា បងប្អូនទាំងអស់គ្នា និងក្រុមគ្រួសារចៀសឱ្យផុតពីរោគាព្យាធិផ្សេងៗ ហើយប្រាថ្នានូវអ្វីៗបានដូចក្តីបំណងកុំបីអាក់ខានឡើយ ។