ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីលាន​ចាក់សំរាម​ដង្កោ​

18-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ បាន​ចុះមក​ពិនិត្យ​ទីលាន​ចាក់សំរាម​ដង្កោ និង​ទីតាំង​កែច្នៃ​សំណល់​វេជ្ជសាស្ត្រ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​នៅក្នុង​ឱកាស​នោះ​មាន​វត្តមាន​ចូលរួម​ពី​លោក​លោកស្រី​ជា​ប្រធាន​មន្ទីរ ជំនាញ លោក​អភិបាលខណ្ឌ មន្ត្រី​សាលាខណ្ឌ ចៅសង្កាត់ មេភូមិ និង​កងកម្លាំង នគរបាល រួម​នឹង​ប្រជាពលរដ្ឋ​អ្នក​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

​បើ​យោងតាម​ប្រសាសន៍​របស់លោក នុត​ពុធ ដា​រ៉ា​អភិបាលខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖​ការ​ចុះមក​ពិនិត្យ​ទីលាន​ចាក់សំរាម​ដង្កោ និង​ទីតាំង​កែច្នៃ​សំណល់​វេជ្ជសាស្ត្រ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​ខាងលើនេះ គឺ​ដើម្បី​លើក​កំពស់​បង្កើន នៃ​ការតាមដាន​ត្រួតពិនិត្យ អនាម័យ និង​រក្សា​ភាព​ស្អាត កុំ​ឲ្យ​មានការ​ប៉ះពាល់ សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​៕

ចំនួនអ្នកទស្សនា

    21263677

  • ថ្ងៃនេះ5361
  • ម្សិលមិញ5261
  • សប្តាហ៍នេះ31751
  • ខែនេះ36591
  • ឆ្នាំនេះ821221
  • សរុប21263677