ភ្នំពេញ៖ដោយមានការដឹកនាំពីលោក ឯក ឃុនដឿន អភិបាលនៃគណអភិបាលខណ្ឌទួលគោកនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦គណបញ្ជការឯកភាពសង្កាត់ផ្សារដើមគរ បានដឹកនាំកម្លាំងចុះលាងសម្អាតផ្លូវលេខ ២៣៤និង ២៣៩ ដែលស្ថិតនៅជុំវិញបរិវេណផ្សារនាគមាសឆ្លៀតក្នុងឪកាសនេះផងដែរក្នុងនាមសាលាខណ្ឌទួលគោកសូមអំពាវនាវដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មនៅផ្សារនាគមាស សូមមេត្តាចូលរួមវេចខ្ចប់នូវកាក់សំណល់ក្រោយពីការលក់ដូរ ប្រមូលយកទៅដាក់ធុងសំរាមដែលនៅជិតខ្លួន៕