ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបង្រ្កាបទីតាំងហ្គេមត្រីបានចំនួន ០១ទីតាំង ដោយដកហូតទូហ្គេមត្រីបានចំនួន ០២ ទូ ហ្គេមបៀរចំនួន ៨ ទូរ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ០៥ នាក់ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្នបានដឹកយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ និងជនសង្ស័យត្រូវបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។
នាឱកាសនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ និង ផ្តល់ពត៌មានដល់រដ្ឋបាលខណ្ឌសែនសុខ ដើម្បីអនាគតកូនចៅបងប្អូន អោយចាកឆ្ងាយពីបទល្មើសផ្សេងៗ ពិសេសនាំគ្នាលុបបំបាត់ល្បែងហ្គេមគ្រប់ប្រភេទ៕