លោកជា ពិសី នាំយកទៀនព្រះវស្សាប្រគេនជូនវត្តក្នុងខណ្ឌ​ឬស្សីកែវ

19-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ព្រមទាំង​កងកម្លាំង​នគរបាល​ខណ្ឌ នាំយក​នូវ​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​គ្រឿងឧបភោគ បរិភោគ​រួម និង​សម្ភារ​បរិក្ខា ព្រមទាំង​បច្ច័យ​មួយចំនួន ដែលជា​អំណោយ​របស់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដើម្បី​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​ញាណ​រង្សី ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​នាឱកាស​នោះ​លោក ជា ពិសី បាន​លើកឡើងថា ក្រោម​ការយក​ចិត​ទុកដាក់ និង​ណែនាំ​ពី​សំណាក់​ឯកឧត្តម ប៉ា សុជាតិ​វង្ស និង​លោកជំទាវ ក្រុមការងារ​សាលាខណ្ឌ​ឫស្សីកែវ បាន​នាំយក​ទៀន​ព្រះវស្សា ទេយ្យទាន និង​ថវិកា​មួយចំនួន មក​ប្រគេន​ដល់​ព្រះ​ស​ង្ស ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​នៅ​ចំនួន​៥​វត្ត រួមមាន​៖ វត្ត​ទួល​សន្តិ​វន្ត វត្ត​ឧត្តរា​វ​ត្តី វត្ត​ទួល​សុវណ្ណារ៉ា​ម វត្ត​កោះ​មេត្តា​ពោធិ​វង្ស និង​វត្ត​ញាណ​រង្សី ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​។​

​លោក ជា ពិសី បាន​បញ្ជាក់ថា វត្ត​នីមួយៗ​ទទួលបាន​ទៀន​ព្រះវស្សា​១​គូ ស្លា​ដក​១​កញ្ចប់ ប្រេងម៉ាស៊ូត​៣០​លីត្រ ស្ករស​១​បាវ ទឹកដោះគោ​១​កេស ទឹកក្រូច​១​កេស ទឹក​សុទ្ធ​៣​កេស មី​យើង​២២​កេស និង​បច្ច័យ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយគ្នា​នោះ អភិបាលខណ្ឌ​ឫស្សីកែវ និង​ក្រុមការងារ បាន​ឯកភាពគ្នា​ប្រគេន​បច្ច័យ​ចំនួន​៤​​៣​២​0000​រៀល​ផងដែរ ដោយ​ក្នុង​១​វត្តៗ ទទួលបាន​បាន​ថវិកា​៨៦ ៤ 000 រៀល ដែលជា​ទឹកចិត្ត ដ៏​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​ការលើកតម្កើង និង​អភិវឌ្ឍន៍​ផ្នែក​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​លូតលាស់ ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ក្រោម​ការដឹកនាំ​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​ព្រះចៅអធិការ​វត្ត​ទាំង​៥ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​សាលាខណ្ឌ ដែលមាន​លោក ជា ពិសី អភិបាលខណ្ឌ ដែល​បាន​នាំយក​ទេយ្យវត្ថុ​ជាច្រើន និង​បច្ច័យ​មក​ប្រគេន​ដល់​វត្ត ដែលមាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស​៕

ចំនួនអ្នកទស្សនា

    20211617

  • ថ្ងៃនេះ951
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13141
  • ខែនេះ951
  • ឆ្នាំនេះ984171
  • សរុប20211617