កំពង់ចាម៖នាព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ នៅភូមិល្វេក្រោម ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលបានចេញសកម្មភាព ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ក្នុងភូមិ ល្វេក្រោម ឃុំល្វេ ក្រោមវត្តមានចូលរួមពីលោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វេ។
ពិធីផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសយវត្ថិភាពនេះមានការចូលរួមពីលោកលោកស្រីជាកងកម្លាំងនគរបាល ប៉ុស្តិ៍ មេភូមិ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ នាឱកាសនោះលោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វេ បានថ្លែងនិងធ្វើរបាយការណ៍ជម្រាបជូនគណៈអធិបតី ស្ដីពីកិច្ចវឌ្ឍនភាពរបស់មូលដ្ឋាន ក្នុងកិច្ចខិតខំដឹកនាំរបស់មន្ត្រីជុំវិញភូមិ ឃុំ និងការសហការប្រកបដោយភាពទទួលខុសត្រូវ និងតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំងរបាយការណ៍ការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដីឃុំ លោកនាយប៉ុស្តិ៍ក៏បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុចជូនដល់អ្នកចូលរួម និងណែនាំឲ្យមានការចុលរួមសហការឲ្យមានប្រសិទ្ធខ្ពស់។
ក្រៅពីការសំណេះសំណាល លោក ក៏បានធ្វើការចែកនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋ ដែលបានចូលរួមហើយ លោក ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការស្រុ្ក ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពរយៈពេល១០ឆ្នាំ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ហើយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំបានធ្វើអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់មកធ្វើនៅប៉ុស្តិ៍នគរបាល រៀងរាល់ម៉ោងធ្វើការ។
លើសពីនេះទៅទៀត៖ លោកក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម មកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីដោយភ្ជាប់ជូននូវលិខិតដែលពាក់ព័ន្ធរួមមានសំបុត្រកំណើត សៀវភៅគ្រួសារ ដែលក្រុមការងារនឹងចុះអនុត្តន៍នៅតាមភូមិ ជារៀលរាល់ថ្ងៃដោយបង់សរវារដ្ឋបាលតាមច្បាប់កំណត់។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ សាលាស្រុកនិងឃុំ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណ មកប្រគល់ជូនពួកគាត់ដល់ទីតាំង ភូមិនាពេលនេះ និង សូមជូនពរ ដល់លោក នាយប៉ុស្តិ៍ក្រុមការងារ និងសហការី ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕