អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំង​ហ្គេម​បាញ់​១កន្លែង ឃាត់មនុស្សម្នាក់​ដកហូត​ទូបាញ់​ត្រី១​គ្រឿង ​និង​ម៉ូតូ​៣គ្រឿង​

20-July-2016 | ដោយ មែន កំសត់

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង​ ចុះបង្ក្រាបទីតាំងល្បែងហ្គេម បាញ់ត្រី១កន្លែង ស្ថិតនៅសង្កាត់ចោមចៅ ដោយធ្វើការឃាត់ខ្លួន មនុស្សម្នាក់ ដែលជាមេកាមើលការខុសត្រូវ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រី១គ្រឿងនិងម៉ូត៣គ្រឿង នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។ លោក ឃឹម ស៊ុនសូដា បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ ក្រោយពីកម្លាំងជំនាញ របស់យើង ធ្វើការស៊ើបអង្កេត និងរាយការណ៍ពីប្រជាពលរដ្ឋ ទើបលោកដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។

លោកបានបន្តថា ល្បែងហ្គេមបាញ់ត្រីនេះ ជាប្រភេទល្បែងស៊ីសង ដែលពង្វក់ស្មារតី ក្មេងប្រុសស្រី ចាស់ក្មេង ជាពិសេសសិស្សសាលាដែលនាំឲ្យមានអំពើឆក់ ប្លន់ ហិង្សា និងគ្រឿងញៀនដើម ដែលសង្គមមិនទាន់ស្គាល់៕

ចំនួនអ្នកទស្សនា

    21260877

  • ថ្ងៃនេះ2561
  • ម្សិលមិញ5261
  • សប្តាហ៍នេះ28951
  • ខែនេះ33791
  • ឆ្នាំនេះ818421
  • សរុប21260877