ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦នៅសាលារាជធានី ភ្នំពេញមានពិធីប្រកាសផ្ទេរភារកិច្ចនិងផ្លាស់ប្តូរមន្ត្រីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញមួយចំនួន។ក្នុងនោះអភិបាលរងខណ្ឌចំនួន៩ នាក់នៅខណ្ឌចំនួន៧ក៍ត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។នៅក្នុង ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម ប៉ាសុជាតិវង្សអភិបាលរាជធានី ភ្នំពេញនិងលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២រួមមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
តាមការសម្រេចរបស់ក្រសួងមហាផ្ទៃបានបង្ហាញការផ្លាស់ប្តូរទី១-លោក កូប ស្លេះ ពីអភិបាលរងខណ្ឌឬស្សីកែវទៅជាអភិបាលរងខណ្ឌទួលគោក ទី២-លោកទៀវសំអឿនពីអភិបាលរងខណ្ឌសែនសុខទៅជាអភិបាលរងខណ្ឌទួលគោកទី ៣-លោកសាំងសុភៈវិចិត្រពីអភិបាលរងខណ្ឌទួលគោកទៅជាអភិបាលរងខណ្ឌសែន សុខ ទី៤-លោក ធឹម សំអាន ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌចំការមន។ ទី៥-លោក ប្រាជ្ញ សីហា ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌឬស្សីកែវ ទី៦-លោកជគឹមស៊ពីអភិបាលរងខណ្ឌចំការមនទៅជាអភិបាលរងខណ្ឌដង្កោទី៧- លោកថេងសុថុលពីអភិបាលរងខណ្ឌសែនសុខទៅជាអភិបាលរងខណ្ឌច្បារអំពៅទី ៨-លោកហោវាសនាពីអភិបាលរងខណ្ឌច្បារអំពៅទៅជាអភិបាលរងខណ្ឌសែនសុខនិងទី៩-លោកស្រីមុតយ៉ង់សូនីពីអភិបាលរងខណ្ឌដូនពេញទៅជាមន្ត្រីបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ៕