កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​

23-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៣០​នាទី នៅ​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី សួន ចាន់ណា​រី អភិបាលរងខណ្ឌ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក សុខ សម្បត្តិ អភិបាលខណ្ឌ​។​

​កិច្ចប្រជុំ​សាមញ្ញ​មាន​វត្តមាន​ចូលរួម លោក​អភិបាលរងខណ្ឌ ព្រមទាំង​មានការ​ចូលរួម​ពី លោក​-​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ គណៈនាយក​រដ្ឋបាល លោក​-​លោកស្រី ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​ជំនាញ​ជុំវិញ​ខណ្ឌ លោក​-​លោកស្រី ចៅសង្កាត់​ទាំង​៥ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​សាលាខណ្ឌ​សរុប ៥០​នាក់​ផងដែរ ។​
​របៀបវារៈ​អង្គប្រជុំ ៖ ១- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៥ អណ​ត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ។​
២- ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ។​៣- ពិនិត្យ និង​អនុម័ត​ស្តីពី​ការបែងចែក​ប្រាក់រង្វាន់ និង​យន្តការ​របស់​ការិយាល័យ​. ច្រកចេញចូល​តែមួយ ។​៤/​បញ្ហា​ផ្សេងៗ
 

 ក្រោយពី​ស្ដាប់​របាយការណ៍​របស់​រដ្ឋបាល​សាលាខេត្ត​រយៈពេល​១​ខែ​ដែល​អាន ជូ នន​ដោយ​លោកនាយក​រដ្ឋបាល សាលាខណ្ឌ​រួចមក​មានមតិ​សំណេះសំណាល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះដែរ លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ  បាន​ជម្រុញ​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​លើ​ការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ផែនការ​មានការ​ដាក់​វេន​ប្រចាំការ​រវាង កងកម្លាំង​ប្រជា​ការពារ សង្កាត់ ភូមិ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​បង្ការ​បង្ក្រាប​នូវ​បាតុភាព​ដែល​បង្កឡើង​ដោយ ក្រុម ក្មេង​ទំនើង​និង​បទល្មើស​ផ្សេងៗ ក្រុម​ប្រមូលផ្ដុំ អាវខ្មៅ​របស់​ក្រុម​បក្ស​ឬ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ និង​ជនល្មើស និង​ព្រមទាំង​បាតុភាព​ជាយថាហេតុ​ដែល​កើតមាន  ផ្ដល់ព័ត៌មាន​តាមរយៈ​អាយកូម លើ​កិច្ចប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ខាន​តែ​បាន ហើយ​ត្រូវ​រៀបចំ​ក្រុមការងារ ចុះ​ធ្វើការ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿង​ស្រវឹង ដើម្បី​ពង្រឹង និង​កាត់បន្ថយ អសន្តិសុខ​នៅ​មូលដ្ឋាន លោក​ប្រធាន​ក៏បាន​លើកឡើង​បន្ថែមទៀត​ដែរ​ថា​៖​ត្រូវ​ចុះ​ធ្វើ រដ្ឋបាល​ចំហរ​នៅ​គ្រប់ មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​មុខសញ្ញា និង​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​ស្រង់​ស្ថិតិ ឲ្យ​បាន​ច្បាស់​ផ្ញើមក​កាន់​សាលាខណ្ឌ​រាជធានី ដើម្បី ស្វែងរក​សប្បុរសជន​ចូលរួម​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕

ចំនួនអ្នកទស្សនា

    20497237

  • ថ្ងៃនេះ4951
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32901
  • ខែនេះ54781
  • ឆ្នាំនេះ54781
  • សរុប20497237