លោក គួច ចំរើន​បើក​កិច្ចប្រជុំ​ការងារ​អនាម័យ​សំរាម ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​

23-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ មាន​បើក​កិច្ចប្រជុំ​ការងារ​អនាម័យ​សំរាម ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។ ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ចៅសង្កាត់ មន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ និង​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​11​។​

​លោក​អភិបាល​បាន​ដាក់ចេញ​ការងារ​សំរាប់​ពង្រឹង​និង​បន្ត​អនុវត្ត​មួយចំនួន​ដូចជា​៖
1-​ភ្នាក់ងារ​អនាម័យ​ត្រូវខិតខំ​ទទួលខុសត្រូវ​ភារកិច្ច​រៀងខ្លួន​។ ចុះ​អប់រំ​ប្រជាពលរដ្ឋ អាជីវករ ឲ្យ​ក្លាយជា​ចលនា​អបរំ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចាត់ទុកថា​"​សំរាម​ជា សត្រូវ នៃ​សុខភាព​យើងទាំងអស់គ្នា​"​។​
2-​លុបបំបាត់​ដេប៉ូ​សំរាម​៖ សង្កាត់ ភ្នាក់ងារ​អនាម័យ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវ​សហការ​ស្រាវជ្រាវ និង​ដោះស្រាយ ឈានដល់​ការលុបបំបាត់​ដេប៉ូ​សំរាម​នេះ​ឲ្យ​បាន​។​
3-​បំណុល​សំរាម​៖ សង្កាត់​នីមួយៗ​ត្រូវ​លើកយក ករណី​ទីតាំង​អាជីវ​កម្មដ្ឋាន​ដែល​មិន​ព្រម​បង់ថ្លៃ​អនាម័យ​ហើយ​បញ្ចេញ​សំរាម​មក​ក្រៅ ក្នុង​1​សង្កាត់ 1​ទីតាំង ដើម្បី​ឈានដល់​ការទប់ស្កាត់​ការចេញ​សំរាម​ខុស​ម៉ោង​ពេល និង​សំរាម​ចល័ត​។​
4-​ឯកសណ្ឋាន​ភ្នាក់ងារ​អនាម័យ​៖ ក្រុមការងារ ព្រាង​គម្រូ​ឯកសណ្ឋាន​សំរាប់​ភ្នាក់ងារ​អនាម័យ សំរាប់​ឆ្លងសាលា​រាជធានី​មុន​ដាក់​ឲ្យ​ប្រើប្រាស់​។​

ចំនួនអ្នកទស្សនា

    20495847

  • ថ្ងៃនេះ3561
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31511
  • ខែនេះ53391
  • ឆ្នាំនេះ53391
  • សរុប20495847