លោក ជា ពិសី នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ពលរដ្ឋ នៅ​សង្កាត់​ស្វាយប៉ាក

25-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​អនុសាខា​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខណ្ឌ បាន​បន្ត​ដឹកនាំ មន្ត្រីក្រោមឱវាទ​នាំយក អំណោយ​មនុស្សធម៌ ជា​គ្រឿង​ឧបភោគបរិភោគ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ងាយ​រងគ្រោះ​ចំនួន​១០១​គ្រួសារ ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ នៅ​សង្កាត់​ស្វាយប៉ាក​។​

​ការ​សំណេះសំណាល​និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១០១​គ្រួសារ របស់​ថ្នាក់ដឹកនាំ​ខណ្ឌឫស្សីកែវ​នេះ ត្រូវបាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បន្ទប់​ជួល ក្នុង​សង្កាត់​ស្វា​ប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការរួម​ដំណើរ ពី​លោកស្រី អាន ផល្លា ប្រធាន​សមាគមន៍​នារី​ខណ្ឌ ចៅសង្កាត់​លោក ហ៊ូ សាម៉ន និង​ក្រុមយុវជន ស​.​ស​.​យ​.​ក និង​និស្សិត​អាហា រូបករណ៍ សម្ដេច​តេ​ជោ ព្រមទាំង​សមាជិក​សមាជិកា នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា ខណ្ឌឫស្សីកែវ ជាច្រើន​នាក់​ផងដែ​។​

​ថ្លែង​នាឱកាស​នោះ​លោក ជា ពិសី បាន​លើកឡើងថា ពី​ការយក​ចិត​ទុកដាក់​ខ្ពស់ និង​ណែនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​យើង បាន​នាំយក​អំណោយ​ទាំងនេះ មក​ប្រគល់ជូន​បងប្អូន ប្រជាពលរដ្ឋ​ដើម្បី​ចូ ល​រួម​កាត់បន្ថយ​ការលំបាក​មួយចំនួន នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ តាម​គ្រួសារ​នីមួយៗ​ផងដែរ ។​

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ទាំងអស់​បាន​សម្ដែង​នូវ​ការដឹងគុណ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខណ្ឌ ដែលមាន​លោក ជា ពិសី ជា​អភិបាល ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​ឆ្លៀតពេល ដោយ​ពុំ​គិតពី​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ ដែលជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ឡើយ និង​បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​មក​ចែកជូន​ជា​បន្តបន្ទាប់​ចំពោះ​ប្រជាពលរដ្ឋ​ទីទាល់ក្រ ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​ការ ខ្វះខាត​យ៉ាងខ្លាំង​ក្នុង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយ​មិន​ប្រកាន់ពូជសាសន៍​ឬ​និន្នាការ​នយោបាយ​ឡើយ​។​
​លោក ជា ពិសី បាន​បញ្ជាក់ថា អំណោយ​ដែល​អនុសាខា​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាន​នាំយកមក​ឧបត្ថម្ភ ដល់​បងប្អូន​ប្រជាពលរដ្ឋ នាពេលនេះ​រួមមាន​៖ អង្ករ​៥០៥​គីឡូ ទឹកត្រី​១០១​ដប ទឹកស៊ីអ៊ីវ​១០១​ដប ស្ករស​១០១​គីឡូ និង​មី​៤០៤​កញ្ចប់​។​

​ដោយឡែក លោកស្រី អាន ផល្លា ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បាន​ឧបត្ថម្ភ​ជូន​បងប្អូន ប្រជាពលរដ្ឋ ទាំង​១០១​គ្រួសារ ជា​ក្រណាត់​ចំនួន​៤១​ដុំ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20493257

  • ថ្ងៃនេះ971
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28921
  • ខែនេះ50801
  • ឆ្នាំនេះ50801
  • សរុប20493257