កិច្ចប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី កុមារ​ខណ្ឌ​៧​មករា​

27-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​សាលាខណ្ឌ ខណ្ឌ​៧​មករា បានរៀបចំ​ប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី កុមារ​ខណ្ឌ​( គ​.​ក​.​ស​.​គ )​ក្រោម​អធិបតីភាព​លោកស្រី យឹម ថា​វី ប្រធាន​គណៈកម្មាធិការ (​គ​.​ក​.​ស​.​ក​(​ខណ្ឌ​៧​មករា​)​។​
​។​
​ក្នុង កិច្ចប្រជុំ​នោះ​ផងដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​របស់​- លោក​លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ កិច្ចការនារី ខណ្ឌ​៧​មករា​-​លោកស្រី តំណាង​ការិយាល័យ សុខុមាលភាព​កុមារ លោក​លោកស្រី​សមាជិក ក្រុមប្រឹក្សា​ខណ្ឌ​លោក​លោកស្រី​ជា​សមាជិក ណៈ​ក​ម្មា​ធិ​ការ​កិច្ចការនារី​កុមារ​សង្កាត់  ប្រធានការិយាល័យ ដែល​ពាក់ព័ន្ធ អធិការនគរបាល​ខ​ណ្ឌ និង​លោក​លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ គស​ប ជាច្រើន​នាក់​ផងដែរ ។​


 អង្គប្រជុំ ដំណើរការ​តាមរបៀប​វារ​៖១-​ពិនិត្យ​របាយការណ៍​កន្លងមក​/២-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ផ្នែក​សេវា​សុខភាព​/៣-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ផ្នែក​អប់រំ​/៤-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ការចុះ​សំបុត្រកំណើត​/៥-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​បញ្ហា​ចម្បងៗ​ពាក់ព័ន្ធ​នារី និង​កុមារ​/៦-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​បញ្ហា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​-​ករណី​ចោរកម្ម គ្រោះថ្នាក់​ចរាចរណ៍ សកម្មភាព​ក្រុង​ក្មេង​ទំនើង​ល្បែងស៊ីសង អំពើ​ហឹ​ង្សា ការ​ឆបោក ។​

 អង្គ​ប្រជុំបាន​ដំណើរការ​ប្រកបដោយ​ភាពរលូន​តាមរបៀប​វារៈ​ដែល​បាន​គ្រោងទុក មានមតិ​ណេះ​សំ​ណា​ល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​លោកស្រី យឹម ថា​វី ប្រធាន​គណៈកម្មាធិការ (​គ​.​ក​.​ស​.​ក​(​ខណ្ឌ​៧​មករា​) បាន​ជម្រុញ​ដល់​មា​ជិ​ក​សមាជិកា​នៃ​គក​សក​ខណ្ឌ​និង​គក​នក សង្កាត់​ត្រូវ​សហការ​ជាមួយ​ណ្ដា​អង្គភាព​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត ការយកចិត្ត​លើ​ការផ្ដល់​ព័ត៌មាន​លើ​ការងារ​យេនឌ័រ​ចុ​ល​រួម​ប្រជុំ ផ្សព្វផ្សាយ លើ​សុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យ​ផ្ទៃពោះ​សុខភាព​មាតា​ទារក​ការជួញដូរ​ស្ត្រី​កុមារ​ការចុះ អត្រានុកូលដ្ឋាន​កំណើត​និង​វិស័យ អប់រំ ក្នុងសង្គម ។​

​បន្ទាប់មក លោកស្រី សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កិច្ចការនារី​សង្កាត់ បានស្នើ​ដល់ ក កនក​សង្កាត់​ត្រូវ​រៀបចំ​ផែនការ​ប្រជុំ​ឲ្យ​បាន​ទៀងទាត់ និង​ប្រើ​ប្រា​សើ​ថវិកា​តាម​ប្រកាស​ក្រសួង កិច្ចការនារី​ក្រសួង​ហិរញ្ញវត្ថុ​ថ្នាក់ជាតិ​គជ​អប​តាម​គណនេយ្យភាព​របស់ រតនាគារ និង​មានការ​ឯកភាព​ពី​ក្រុមប្រឹក្សា​ស​ង្គា​ត់​៕

ចំនួនអ្នកទស្សនា

    21000257

  • ថ្ងៃនេះ4711
  • ម្សិលមិញ3441
  • សប្តាហ៍នេះ8161
  • ខែនេះ80901
  • ឆ្នាំនេះ557801
  • សរុប21000257