លោក​ប៉ឹ​ល កុសល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​បញ្ហា​រៀច​ចំ​ចិញ្ចើមផ្លូវ​ចាប់ពី​ស្តុ​ប​ផ្សារ​ដី​ហុយ​

27-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៦ លោក ប៉ឺ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​បាន​អញ្ជើញ ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​បញ្ហា​រៀច​ចំ​ចិញ្ចើមផ្លូវ​ចាប់ពី​ស្តុ​ប​ផ្សារ​ដី​ហុយ​ដល់​ប្រឡាយ​អូរ​អា​គុជ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដោយមាន​ការចូលរួម​ពី លោកនាយក​រដ្ឋបាល​ខ​ណ្ឌ លោក​ចៅសង្កាត់​ភ្នំពេញ​ថ្មី លោក​មេភូមិ​ភ្នំពេញ​ថ្មី តំណាង​ក្រុម ហ៊ុន T-RO និង​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​នាក់​។

​ក្នុងឱកាស​នោះដែរ​លោក​ប៉ឹ​ល កុសល បាន​លើក​ថា​សាលាក្រុង​បានធ្វើ​ផ្លូវ​បេតុង​បាន​ស្អាត និង​មានគុណ​ភាពល្អ​ហើយ ដូច្នេះ សូម​បងប្អូន​ទាំងអស់​មេត្តាជួយ​សហកា​រណ៍​ល្អ ដាក់​កូរ៉ូឡា​មុខផ្ទះ អោយបាន​គ្រប់ៗ​គ្នា ដើម្បី​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ កាន់តែ​ល្អប្រសើរ​ឡើង លោក​បន្តទៀតថា​តំណាង​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ រៀបចំ​និង​ដាក់​ការ៉ូឡា​ទៅតាម​ស្តង់ដារ និង​រួចរាល់​ទៅតាម​ពេលវេលា​ដែល​បានកំណត់​។​

​កិច្ចពិភាក្សា​ចុងក្រោយ​ដោយ តំណាង​ប្រជាពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន​បាន​ឯកភាពគ្នា​ក្នុង​តំលៃ ៩​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ។ ​លោក ប៉ឹ​ល កុសល សំដែង​ក្តីរំភើប និង​ថ្លែងអំណរគុណ​ចំពោះ​ការឯកភាព​គ្នា​រវាង​បងប្អូន​ប្រជាពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន​ដោយ​បងប្អូន​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយ​មានការ​ប្រែល​ប្រួល​មុខមាត់​ថ្មី​មួយកំរិត​ទៀត ៕

ចំនួនអ្នកទស្សនា

    20494907

  • ថ្ងៃនេះ2621
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30571
  • ខែនេះ52451
  • ឆ្នាំនេះ52451
  • សរុប20494907