ភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ប្រធានការិយាល័យសាលាខណ្ឌ ចៅសង្កាត់ តំណាងកងកម្លាំងទាំង៣ និងមន្ត្រីរាជការចំណុះខណ្ឌនិង លោកស្រីប្រធានផ្សារទាំង៣ច្រើននាក់ផងដែរ ។ -
កិច្ចប្រជុំនេះមានរបៀបវារៈដូចតទៅ៖ 1-ឆ្លងសេចក្តីព្រាងនិយ័តកម្មគម្រោងអត្ថិភាពអភិវឌ្ឍមូលដ្ឋាន ក្នុងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងវិនិយោគខណ្ឌឆ្នាំ២០១៦ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៦-២០១៨របស់រដ្ឋបាលសាលាខណ្ឌដូនពេញ។2- ឆ្លងសេចក្តីព្រាង គម្រោងថវិកាសម្រាប់គារគ្រប់គ្រងឆ្នាំ2017 របស់រដ្ខបាលខណ្ឌដូនពេញ។
នាឱកាស នោះលោក អភិបាល នៃគណៈអភិបាលខណ្ឌ ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ថ្នាក់សង្កាត់ ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ ស្ថិតិឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកដើម្បីស្វែងរកសប្បុរសជន ចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ហើយត្រូវ អនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយថ្នាក់ជាតិ៕