កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ នៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលបានចេញសកម្មភាព ចុះ បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ក្នុងភូមិ នៅភូមិព្រែកគល់ ឃុំល្វេ ដឹកនាំដោយ លោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វេ។
ពិធី នេះមានការចូលរួម ពីលោកលោកស្រីជាកងកម្លាំងនគរបាល ប៉ុស្តិ៍ មេភូមិ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នាឱកាសនោះលោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វេ បានថ្លែងនិងធ្វើរបាយការណ៍ជម្រាបជូនគណៈអធិបតី ស្ដីពីកិច្ចវឌ្ឍនភាពរបស់មូលដ្ឋាន ក្នុងកិច្ចខិតខំដឹកនាំរបស់មន្ត្រីជុំវិញភូមិ ឃុំ និងការសហការប្រកបដោយភាពទទួលខុសត្រូវ និងតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំងរបាយការណ៍ការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដីឃុំ លោកនាយប៉ុស្តិ៍ក៏បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុចជូនដល់អ្នកចូលរួម និងណែនាំឲ្យមានការចុលរួមសហការឲ្យមានប្រសិទ្ធខ្ពស់។
លើសពីនេះទៅទៀត៖ លោកក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម មកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីដោយភ្ជាប់ជូននូវលិខិតដែលពាក់ព័ន្ធរួមមានសំបុត្រកំណើត សៀវភៅគ្រួសារ ដែលក្រុមការងារនឹងចុះអនុត្តន៍នៅតាមភូមិ ជារៀលរាល់ថ្ងៃដោយបង់សរវារដ្ឋបាលតាមច្បាប់កំណត់។
នាឱកាសនោះដែរ ដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ សាលា ឃុំ ដែលដឹកនាំដោយលោកឈាវស៊ីណូ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណនិងការចុះមក ធ្វើអត្តសញ្ញាណបណ្ណជូនពួកគាត់ដល់ទីតាំង ភូមិនាពេលនេះ និង សូមជូនពរ ដល់លោក នាយប៉ុស្តិ៍ក្រុមការងារ និងសហការី ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕