លោក ឃ្លាំង ហួត ចូលរួម​ពិធី សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមិទ្ធិផល នានា ក្នុង​វត្ត សូរិយា​ពោធិ​មាស (​វត្ត​ក្ដី​ចាស់​)

28-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​វត្ត សូរិយា​ពោធិ​មាស (​វត្ត​ក្ដី​ចាស់​) សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ បានរៀបចំ​ពិធី សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមិទ្ធិផល នានា ក្នុង​វត្ត សូរិយា​ពោធិ​មាស (​វត្ត​ក្ដី​ចាស់​)​ក្រោម​អធិបតីភាព លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ។​
 

ពិធី​នេះ​មាន​វត្តមាន​ចូលរួម ពី​សមាជិក ក្រុមប្រឹក្សា ខណ្ឌ មន្ត្រី​សាលាខណ្ឌ លោក​លោកស្រី  អភិបាលរងខណ្ឌ កងកម្លាំង​ទាំង​៣(​អាវុធហត្ថ ស្រុក បញ្ជាការ​សឹក​រង ខណ្ឌ  អធិការ នគរបាល ខណ្ឌ )​ការិយាល័យ ធម្មការ​សាសនា​ខណ្ឌ  លោក ប្រធានការិយាល័យ ជុំវិញ​ខណ្ឌ មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ នាយប៉ុស្ដិ៍  ព្រមទាំង មានការ​ចូលរួម​ពី​ប្រជាជន សរុប​ប្រមាណ​៦០០​នាក់​ផងដែរ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់ លោកតា​តំនាង​គណៈកម្មាការ​វត្ត​ជុំវិញ​សកម្មភាព​ការអភិវឌ្ឍ ការងារ​សប្បុរសធម៌ សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ការដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការចូលរួម​សាងសង់​របស់​សប្បុរស​ជន​នានា ក្នុង​និង​ក្រៅ​ស្រុក នៅ​ទី​អារាម វត្ត វត្ត សូរិយា​ពោធិ​មាស (​វត្ត​ក្ដី​ចាស់​)​​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារrរួមនឹង សមិទ្ធផល​នានា​ដែល​ស​ម្រ​ច​បាន​កន្លងមក គោរព​ជម្រាបជូន​គណៈអធិបតី​និង​ប្រជាពលរដ្ឋ​រួចមក​។​

​ឆ្លៀត​ក្នុងឱកាស​សំណេះសំណាល លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បានលើកឡើង​អំពី​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​, ការងារ​អត្តសញ្ញាណប័ណ្ណ​, ការងារ​អត្រានុកូលដ្ឋាន លោក​ក៏​ធ្វើការ​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត ទៅដល់​អាជ្ញាធរ​ដែនដី និង កងកម្លាំង​ទាំងបី ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ទៅលើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ បម្រើសេវា​សាធារណៈ និង ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ជា​ចុងក្រោយ លោក​បាន​បញ្ជាក់ថា ដោយសារតែ​ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ មាន​នីតិរដ្ឋ និង​ស្ថេរភាព​នយោបាយ ដោយ​ទទួលបាន​សុខសន្តិភាព ទើប​មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក៏​ព្រោះតែ​មានការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់ ឈ្លៀសវៃ របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​


​ក្រោយមក​លោក​អភិបាល និង​បាន​នាំយក​អំណោយ​ជូន ៖១. តាជី យាយជី ២៥ នាក់ ក្នុង​១​នាក់ ទទួលបាន ក្រណាត់ សរ ១​ដុំ និង​ថវិកា​១០,០០០៛ /២. ប្រគេន​ស្ល​ដក់​ព្រះសង្ឃ​ចំនួន ៧​អង្គ ក្នុងនោះ​ប្រគេន​អង្គ​ធំ ១ អង្គ ៦០,០០០៛ និង​អង្គ​តូច ៦ អង្គ ក្នុង​១​អង្គ ៤០,០០០៛/៣. ថវិកា​សំរាប់ នារី​កាន់​ខ្សែបូ ចំនួន ១០០,០០០៛/៤. ថវិកា​សំរាប់​កសាង​វត្ត​ចំ​នួ​យ ៣,០០០,០០០៛/៥. ថវិកា​សំរាប់ លោកគ្រូ អ្នកគ្រូ ១៤​នាក់ ក្នុង​១​នាក់ /២០,០០០៛ និង​សិស្សានុសិស្ស ១៥ នាក់ ក្នុង​មួយ​នាក់ ៥,០០០ រៀល សរុប​ទាំងអស់​ចំនួន ៤,៣០៥,០០០៛ ។

​ក្នុងឱកាស់​នោះ​ផងដែរ​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ក៏បាន ឧបត្ថម្ភ ថវិកា​ចំនួន ១៥០០$ សំរាប់​ចាក់ដី​ក្នុង​សាលាបឋមសិក្សា ក្ដី​ចាស់ ស្មើនឹង ៥០​ឡាន ផងដែរ​៕

ចំនួនអ្នកទស្សនា

    21000277

  • ថ្ងៃនេះ4731
  • ម្សិលមិញ3441
  • សប្តាហ៍នេះ8181
  • ខែនេះ80921
  • ឆ្នាំនេះ557821
  • សរុប21000277