ប្រកាសតែងតាំង​មន្ត្រី​សំរាប់​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​

29-July-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖​នៅ ​ព្រឹក​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៦​នេះ​នៅ​រដ្ឋបាល​ រាជធានី​ភ្នំពេញ ​មាន​ការប្រកាស​តែងតាំង​អនុប្រធាន​មន្ទីរ​ថ្មី​ចំនួន​២​ នាក់​ថែមទៀត​ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​និង​ឯកឧត្តម ឱម គឹម​ស៊ា​រដ្ឋលេខាធិការ​ក្រសួង​ក​សិ​​កម្ម​រុក្ខាប្រមាញ់​និង​នេសាទ តែ​កៅអី​ប្រធាន​មន្ទីរ​បន្តកាន់កាប់​ដោយ​ប្រធាន​ស្តីទី​នៅឡើយ​ទោះ​ជា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដូរ​​អស់​៣​នាក់​ហើយ​ក៏​ដោយ​។​

​ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា​៖​ក្នុង​ពិធី​ប្រកាស​ខាងលើនេះ ​មាន​មន្ត្រី​មន្ទីរ​កសិកម្ម​ចំនួន​១៣​នាក់​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ ការិយាល័យ​,​អនុ​ការិយាល័យ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​ នេសាទ​រាជធានី​ភ្នំពេញ​បន្ថែម​ថ្មី​ចំនួន​២​នាក់​ទៀត​គឺ​លោក​សួង វ៉ាន់ថេន និង​លោក​ទឹម សាវុធ រួម​ទាំង​ប្រធាន​ការិយាល័យ​ចំនួន​៥​នាក់​និង​អនុប្រធាន​ការិយាល័យ​១​នាក់​,​ ផ្ទេរ​ភារកិច្ច​ប្រធានការិយាល័យ​១​នាក់ និង​ប្រគល់​ភារកិច្ច​ឋានៈ​ប្រធាន​ការិយាល័យ​ចំនួន​៤​នាក់​ក្រោយពី​តួនាទី​ នេះ​ត្រូវ​ចំហ​ចោល​ច្រើន​ឆ្នាំ​។​

​ក្នុងឱកាស​តែងតាំង​ផ្ទេរ​និង​ ប្រគល់​ភារកិច្ច​មន្ត្រី​នាពេល​នេះ​ឯកឧត្តម​ប៉ា សុជាតិ​វង្ស បាន​មានប្រ សាសន៍​ថា​៖​នេះ​គឺជា​ការបញ្ចូល​​ឈាម​ថ្មី​ទៅក្នុង​កោសិការ​ចាស់​និង​ជា​អ្នក ​បន្តវេន​ការងារ​។​លោក​អភិបាល​បានលើកឡើង​ពី​កត្តា​កំណត់​ដែល​នាំ​ដល់​ជោគជ័យ ​​ក្នុង​ការងារ​គឺ​ការជំរុញ​លើក​ទឹក ចិត្ត​ដល់​ប្រជាកសិករ​ឧ្យ​ចិញ្ចឹម និង​ដាំ​បន្លែបង្ការ ដំណាំ​ផ្សេងៗ​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ ព្រោះ​យើង​​តែង​មាន​អំនួត​ថា កម្ពុជា​ជា​ប្រទេស​កសិកម្ម តែបើ​សូម្បីតែ​ស្លឹកគ្រៃ​ក៏​នាំ​ចូល​ដែរ​នោះ​គឹ​ចប់​ហើយ​។​

​លោក​ បន្តថា​៖​ថ្វី​ត្បិត​តែ​ផ្ទៃដី​កសិកម្ម​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ចេះតែ​រួម​តូច​ទៅ​តាម​ល្បឿន​នៃ​ការអភិវឌ្ឍន​៦​តែ​នៅ​មាន​​ការងារ​ជាច្រើន​ ដែល​មន្ត្រី​មន្ទីរ​កសិកម្ម​ត្រូវ ធ្វើ​ដូចជា​៖​ការគ្រប់គ្រង​បរិមាណ​ត្រី​សាច់​និង​បន្លែ​ដែល​នាំចូល​ទីក្រុង​ ភ្នំពេញ​មាន​​ចំនួន​ប៉ុន្មាន​ក្នុង​១​ថ្ងៃ​,​មកពី​ប្រភព​ណា និង​ថា​តើ​ត្រី​សាច់ និង​បន្លែ​ទាំងនោះ​មាន​សុវត្ថិភាព និង​គុណភាព​យ៉ាងណា​...៕

 

ចំនួនអ្នកទស្សនា

    20690837

  • ថ្ងៃនេះ5141
  • ម្សិលមិញ4911
  • សប្តាហ៍នេះ22711
  • ខែនេះ5141
  • ឆ្នាំនេះ248381
  • សរុប20690837