​លោក ម៉ន​នី​បណ្ឌិត​ចូលរួម​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ចែក​អត្ត​សញ្ញា​ប​ណ្ណ័​នៅ​ឃុំ​ឫស្សី​សាញ់​

29-July-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖​នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៦​នៅ​ភូមិ​ឫស្សី​សាញ់ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល បានរៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ចែក​អត្ត​សញ្ញា​ប​ណ្ណ័ ចំនួន​២១៩​ប​ណ្ណ័ ស្រី​១០៥​ប​ណ្ណ័ ក្រោម​វត្តមាន លោក ម៉ន​នី​បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល​។​

​ពិធី​នេះ​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​សាលាស្រុក  លោក​អធិការរង ក្រុមប្រឹក្សាឃុំ​នាយ ប៉ុស្តិ៍ មេភូមិ និង​ប្រជាជន នៅ​ឃុំ​ឫស្សី​សាញ់​ប្រមាណ​២១៩​នាក់​ស្រី​១០៥​នាក់​ផងដែរ ។​

​ក្នុង ពិធី​នោះ​លោក ម៉ន​នី ​បណ្ឌិត អភិបាលស្រុក​ក៏បាន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព  បាន​ថ្លែង​និង​ធ្វើ​របាយការណ៍​ជម្រាបជូន​គណៈអធិបតី ស្ដីពី​កិច្ច​វឌ្ឍនភាព​របស់​មូ​ល​ដ្ឋា​ន ក្នុង​កិច្ចខិតខំ​ដឹកនាំ​របស់​មន្ត្រី​ជុំវិញ​ភូមិ ឃុំ  និង​ការសហការ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល រួមទាំង​របាយការណ៍​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ដែនដី​ឃុំ លោក ក៏បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៩​ចំណុច​ជូន​ដល់​អ្នកចូលរួម និង​ណែនាំ​ឲ្យ​មាន​ការចូល​រួមសហកា​រ​ឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់​។​

 ក្រៅពី​ការ​សំណេះសំណាល លោក ក៏បាន​ធ្វើការ​ចែក​នូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ហើយ លោក ក៏បាន​ណែនាំ​នៅពេលដែល​ទទួលបាន អត្តសញ្ញាណ​ត្រូវ ពិនិត្យ លើ​ទិន្នន័យ ឲ្យ​បាន​ត្រឹមត្រូវ ករណី​មាន​ខុស​អ​ក្ខា​រា​វិរុទ្ធ ស្នើ​ទៅ​ប៉ុស្ដិ៍នគរបាល​ដើម្បី ផ្ញើ​ទៅកាន់​អធិការ​ស្រុ្ក ផ្នែក​ជំនាញ​ធ្វើការ​កែតម្រូវ ហើយ​ត្រូវ​រក្សាទុក​ឲ្យ​បាន​គង់វង្ស ដើម្បី​ប្រើប្រាស់ ព្រោះ​វា​ជា​ឯកសារ​សំគាល់ គតិយុត្តិ  មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ  បើ​មានការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ត្រូវដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប៉ុស្តិ៍ ឬ​អាជ្ញាធរ នៅ​កន្លែង​ដែល​យើង​បាត់ ដើម្បី​ចៀសវាង មានការ​ប្រព្រឹត្ត ល្មើស នា​នាវា​ជាប់​ពាក់ព័ន្ធ ហើយ​សា​ម៉ី​ជន មិនបាន​ដឹង ហើយ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ពុំ​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​ត្រូវ​រួសរាន់​មក​ធ្វើ​នៅ​ប៉ុស្តិ៍នគរបាល រៀងរាល់​ម៉ោង​ធ្វើការ​។​

​លើសពីនេះទៅទៀត​៖ លោក​ក៏បាន​សំណូមពរ  ដល់​បងប្អូន មេត្តា​ចូលរួម មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​ដោយ​ភ្ជាប់​ជូន​នូវ​លិខិត​ដែល​ពាក់ព័ន្ធ​រួមមាន​សំបុត្រកំណើត សៀវភៅ​គ្រួសារ ដែល​ក្រុមការងារ​នឹង​ចុះ​អនុត្ត​ន៍​នៅតាម​ភូមិ ជា​រៀល​រាល់ថ្ងៃ​ដោយ​បង់​សរវា​រដ្ឋបាល​តាមច្បាប់​កំណត់​។​

 នាឱកាស​នោះដែរ ដើម្បី ឆ្លើយតប​ទៅកាន់​ក្រុមការងារ សាលាស្រុក​និង​ឃុំ​ពិសេស​លោក​ម៉ន​នី បណ្ឌិត​អភិបាលស្រុក  ប្រជាពលរដ្ឋ មានការ​ត្រេកអរ និង រីករាយ យ៉ាង​ក្រៃលែង​ចំពោះ​ថ្នាក់ដឹកនាំ មូលដ្ឋាន ដែល​តែងតែ​គិតគូរ សុខទុក្ខ ហើយ​ជាក់ស្ដែង​ដូច ជាការ យក​អត្តសញ្ញាណប័ណ្ណ មក​ប្រគល់ជូន​ពួកគាត់​ដល់ទី​តាំង ភូមិ​នាពេលនេះ និង សូម​ជូនពរ ដល់​លោក នាយប៉ុស្តិ៍​ក្រុមការងារ និង​សហការី ជួបតែ​សំណាងល្អ និង​ទទួលជោគជ័យ គ្រប់​ភារកិច្ច ដែល រាជរដ្ឋាភិបាល​ប្រគល់ជូន​៕



ចំនួនអ្នកទស្សនា

    21001157

  • ថ្ងៃនេះ5611
  • ម្សិលមិញ3441
  • សប្តាហ៍នេះ9061
  • ខែនេះ81801
  • ឆ្នាំនេះ558701
  • សរុប21001157