ព្រៃវែង៖នៅព្រឹកថ្ងៃទី២៩ កក្កដា ២០១៦ លោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញធ្វើជាអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកស៊ីធរកណ្ដាល ដែលមានការចូលរួមពីគណ:អភិបាលរងទាំង២ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង១១ កងកំលាំងទាំង៣ និងការិយាល័យជុំវិញស្រុក។
របៀបវារៈអង្គប្រជុំ ៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាល ខែមិថុនា ឆ្នាំ២០១៦ ។
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ និង ៣/បញ្ហាផ្សេងៗ
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុករយៈពេល១ខែដែលអាន ជូ ននដោយលោកនាយករដ្ឋបាល សាលាខណ្ឌរួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាខណ្ឌ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ ឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកប្រធានក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតឬមានបញ្ហា ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុក ដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា៕