ព្រៃវែង៖នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីបានបញ្ចប់កិច្ចប្រជុំសាមញ្ញប្រចាំខែកក្កដា របស់ខ្លួន ក្រុមប្រឹក្សាស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែងលោក ស៊ាងប៊ុន្ថាប្រធានក្រុមប្រឹក្សាស្រុកនិងលោកម៉ននីបណ្ឌិតអភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាលបានអញ្ជើាញធ្វើជាអធិបតីភាពក៏បានបើកកិច្ចប្រជុំវិសាមញ្ញមួយទៀត ស្តីពីការពិនិត្យ និង អនុម័តលើសំណើរបស់គណៈអភិបាល ស្នើសុំតែងតាំង មន្រ្តី០១រូបជាប្រធានការិយាល័យកិច្ចការធម្មាការសាសនាស្រុកហើយមន្រ្តី០១រូប ជាអនុប្រធានការិយាល័យ អប់រំយុវជននិងកីឡា ស្រុក និងលោកគ្រូ អ្នកគ្រូ ១៩រូប ជានាយក នាយិកា សាលាបឋមសិក្សាទាំង១៩ នៅក្នុងស្រុកស៊ីធរកណ្ដាលកិច្ចប្រជុំដែលមានការចូលរួមពីគណ:អភិបាលរងទាំង២ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង១១ កងកំលាំងទាំង៣ និងការិយាល័យជុំវិញស្រុក។
ជារួមលទ្ធផលនៃកិច្ចប្រជុំបានសម្រេចឯកភាពលើសំណើរបស់គណៈអភិបាលស្នើសុំតែងតាំងមន្រ្តី០១រូបជាប្រធានការិយាល័យកិច្ចការធម្មាការសាសនាស្រុកហើយមន្រ្តី០១រូប ជាអនុប្រធានការិយាល័យ អប់រំយុវជននិងកីឡា ស្រុក និងលោកគ្រូ អ្នកគ្រូ ១៩រូប ជានាយក នាយិកា សាលាបឋមសិក្សាទាំង១៩ នៅក្នុងស្រុកស៊ីធរកណ្ដាល ដោយការគាំទ្រដោយសម្លេងលើសលប់នៃសមាជិកក្រុមប្រឹក្សាស្រុក ប្រកងដោយភាពរលូន៕