ព្រៃវែង៖នៅរសៀលថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០១៦បន្ទាប់ពីប្រជុំក្រមប្រឹក្សាគឺការងារមូលដ្ឋានជាប្រចាំលោកម៉ននីបណ្ឌិតអភិបាលស្រុកស៊ីធរកណ្ដាលបានដឹកនាំគណៈកម្មការលទ្ឋកម្មចុះពិនិត្យមើលផ្លូវ កែសំរួល និងបានអោយក្រុមហ៊ុនទទួលការធ្វើការជួសជុលឡើងវិញ ចំនុចផ្លូវមួយចំនួន ដែលស្ថិតនៅទីប្រជុំជនផ្សារព្រែកសណ្តែក និងចំនុចមួយចំនួន ដែលមានការខូចខាតដោយសារទឹកភ្លៀង។
ក្រោយមកលោកអភិបាលក៏បានចូលរួមជាថវិកាតិចតួចជាមួយគណៈកម្មការ ដើម្បីរកថវិកាជួសជុលផ្លូវដែលមានការខូចខាត ស្ថិតនៅក្នុងភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកសីុធរកណ្តាល ព្រមជាមួយនោះ លោកក៏ស្នើសុំអោយក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មក្នុងស្រុកមេត្តាជួយឈូសឆាយផ្លូវដែលមានការលំបាកក្នុងការធ្វើដណើរ...
ជាលទ្ឋផលក្រុមហ៊ុនបានយល់ព្រមជួយសំរួលឈូសឆាយផ្លូវនេះអោយបានស្រួល សំរាប់ប្រជាជនធ្វើដំណើរ៕..