ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ

01-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖ដោយទទួលបានការបញ្ជាដឹកនាំផ្ទាល់ពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៦ លោក សុខ ពេញវុធ អភិបាលរខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌដូនពេញ និងសហការជាមួយកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ បើកការបង្ក្រាបទ្រង់ទ្រាយធំ លលក្រុមចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន ១៣នាក់ ស្រី០២នាក់, ដកហូតបានគ្រឿងញៀន ០៦កញ្ចប់ធំ ៧០កញ្ចប់តូច និង មិនទាន់ច្រករួចមួយចំនួនធំ, ម៉ូតូ០៦គ្រឿង, ទូរស័ព្ទ០៥គ្រឿង, អត្តសញ្ញាណប័ណ្ណ ១១សន្លឹក, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន និង វត្ថុតាងមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ។

 

ចំនួនអ្នកទស្សនា

    20689727

  • ថ្ងៃនេះ4031
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21601
  • ខែនេះ4031
  • ឆ្នាំនេះ247271
  • សរុប20689727