លោក ប៉ឹល កុសលចែកជូន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចំនួន១៤២១សន្លឹក ជូនប្រជាពលរដ្ឋ

01-August-2016 | ដោយ មែន កំសត់

 

 

ភ្នំពេញ៖អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចំនួន១៤២១សន្លឹកត្រូវបានចែកជូនប្រជាពលរដ្ឋកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០កក្កដា២០១៦នៅសាលាសង្កាត់ភ្នំពេញថ្មីភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី

ក្នុងពិធីចែកអត្តសញ្ញាប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋពចូលរូមជាកិត្តិយសពីលោកប៉ឹលកុសលអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខលោកអធិការនគរបាលខណ្ឌលោកជុំសារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ។

នៅចំពោះមុខប្រជាពលរដ្ឋលោកអភិបាលខណ្ឌបានប្រាប់ទៅប្រជាពលរដ្ឋថា ក្រោយទទួល រួចហើយត្រូវចេះរក្សាទុកដាក់ ឲ្យបានត្រឹមត្រូវជៀសវាងបាត់បង់ឫខូចខាតហើយនៅពេលបាត់បង់ត្រូវរាយការណ៍ជូននគរបាលភ្លាមៗ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលមិនទានបានធ្វើ អត្តសញ្ញាប័ណ្ណគំរូថ្មីសូមមកទំនាក់ទំនងធ្វើនៅកន្លែងសាលាសង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកអភិបាលក៍បានសំណូមពរដល់បងប្អូនទាំងអស់ដែលបានអត្តសញ្ញាណបណ្ណ័គំរូថ្មីត្រូវយកទៅចម្លងនៅសាលាខណ្ឌតាមរយះច្រកចេញចូលតែមួយដើម្បីទុកតាមខ្លួនប្រើប្រាស់ ជៀសវៀងយកអត្តសញ្ញាណប័ណ្ណតាមខ្លួននាំអោយបាត់បង់ហើយវាក៍មានសារៈសំខាន់ណាស់ដល់យើងជាពលរដ្ឋខ្មែរសំរាប់យកទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ហើយនេះក៍ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលជាពលរដ្ឋខែ្មរផងដែល ៕

 

ចំនួនអ្នកទស្សនា

    19617867

  • ថ្ងៃនេះ2501
  • ម្សិលមិញ2521
  • សប្តាហ៍នេះ8061
  • ខែនេះ54161
  • ឆ្នាំនេះ390421
  • សរុប19617867