ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ បានវាយកម្ទេចចោលទូរហ្គេមចំនួន២១ទូរ និង មានកំព្យូទ័រ ហ្គេមអនឡាញ អិនធណេត ចំនួន ៩១គ្រឿងទៀតរក្សាទុកនៅសាលាខណ្ឌ ដែលកម្លាំងសមត្ថកិច្ច ធ្វើការដកហូតនៅតាមមូលដ្ឋាននានាកន្លងមក ។ យុទ្ធនាការវាយកម្ទេចទូរហ្គេមទាំង២១ទូរនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក បឹុល កុសល អភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំរដឋបាលខណ្ឌ សង្កាត់ និងមន្ត្រីរាជការសាលាខណ្ឌ នាយកនាយករងសាលារៀនរដ្ឋមួយចំនួនទៀត។
អភិបាលខណ្ឌបានបញ្ជាក់ថា នេះជាលោកទី២ហើយដែលអាជ្ញាធរខណ្ឌ បានធ្វើពិធីវាយកម្ទេចទូហ្គេម ហេីយលោកអភិបាលបានជំរុញទៅកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋាន ត្រូវធ្វើការតាមដានជាប្រចាំ ដើម្បីចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។ ជាមួយគ្នានេះ លោកបានសំណូមពរឲ្យក្មួយៗសិស្សានុសិស្សខំប្រឹងរៀងសូត្រ កុំយកពេលវេលាដ៏មានតម្លៃនេះ ទៅលេងហ្គេមមិនចូលសាលា និងធ្វេីអោយបាត់បង់អនាគតប្អូនៗ ពិសេសកុំធ្វើអោយក្រុមគ្រួសារ អាណាព្យាបាល មានការបារម្មណ៍ ។ ចំពោះកំព្យូទ័រ ហ្គេមអនឡាញ អិនធណេត ចំនួន ៩១គ្រឿងទៀតរដ្ឋបាលខណ្ឌបានធ្វើការដកហូតកន្លងមក គឺរក្សាទុកនៅសាលាខណ្ឌ ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ សង្កាត់ និងមន្ត្រីរាជការសាលាខណ្ឌ នាយកនាយករងសាលារៀនរដ្ឋមួយចំនួនទៀត។
អភិបាលខណ្ឌបានបញ្ជាក់ថា នេះជាលោកទី២ហើយដែលអាជ្ញាធរខណ្ឌ បានធ្វើពិធីវាយកម្ទេចទូហ្គេម ហេីយលោកអភិបាលបានជំរុញទៅកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋាន ត្រូវធ្វើការតាមដានជាប្រចាំ ដើម្បីចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។ ជាមួយគ្នានេះ លោកបានសំណូមពរឲ្យក្មួយៗសិស្សានុសិស្សខំប្រឹងរៀងសូត្រ កុំយកពេលវេលាដ៏មានតម្លៃនេះ ទៅលេងហ្គេមមិនចូលសាលា និងធ្វេីអោយបាត់បង់អនាគតប្អូនៗ ពិសេសកុំធ្វើអោយក្រុមគ្រួសារ អាណាព្យាបាល មានការបារម្មណ៍ ។ បន្ទាប់ពីកម្មវិធីខាងលើ លោកអភិបាលខណ្ឌបានធ្វើពិធីប្រគល់កូនឈេីចំនួនប្រមាណ ៨០០ដេីម ដល់សង្កាត់ទាំង៤ផងដែរ ៕