សណ្តាប់ធ្នាប់ខណ្ឌចុះបង្រ្កាបទីតាំងបាញ់អាប៉ោងនៅសង្កាត់ពញាពន់

01-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖នៅយប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៦ លោក ខុន វាសនា ប្រធានការិយាល័យអន្តរវិស័យខណ្ឌព្រែកព្នៅ និងលោក ប្រធានសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្រ្កាបទីតាំងបាញ់អាប៉ោង ១កន្លែង លេងក្នុងបរិវេណប្រគុំតន្ត្រី នៅផ្លូវលេខ១៥១ ក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ចាប់បានមនុស្សចំនួន ០៣នាក់ (ស្រី ០១នាក់) ជាមេបាញ់អាប៉ោងមកពីខណ្ឌឬស្សីកែវ ។
*បច្ចុប្បន្នមនុស្សទាំង ០៣នាក់នេះ គឺយកមករក្សាទុកនៅសាលាខណ្ឌ រង់ចាំគោលការណ៍ដឹកនាំបន្តពី លោក អភិបាល ។

ចំនួនអ្នកទស្សនា

    19616777

  • ថ្ងៃនេះ1411
  • ម្សិលមិញ2521
  • សប្តាហ៍នេះ6971
  • ខែនេះ53071
  • ឆ្នាំនេះ389331
  • សរុប19616777