​លោក ងួន ប៊ុណ្ណា​ន​រៀបចំ​កិច្ចប្រជុំ​គណ​:​កម្ម​ការ​លទ្ធកម្ម​ស្រុក​

01-August-2016 | ដោយ មែន កំសត់



ត្បូងឃ្មុំ​៖​នា​ព្រឹក​ថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៦ នៅ​សាលាស្រុក​អូររាំងឪ បានរៀបចំ​កិច្ចប្រជុំ​គណ​:​កម្ម​ការ​លទ្ធកម្ម​ស្រុក ក្រោម​អធិបតីភាព​លោក ងួន ប៊ុណ្ណា​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូររាំងឪ និង​ជា​ប្រធាន​គណ​:​កម្ម​ការ​លទ្ធកម្ម​ស្រុក ដើម្បី​ពិ​ព្រោះ​ថ្លៃ និង​បើក​សំណើ​ដេញថ្លៃ​គម្រោង​ធ្វើ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១៧៦ ម៉ែត្រ ដែលជា​គម្រោង​មូលនិធិ​ស្រុក​ឆ្នាំ​២០១៦ នៅ​ភូមិ​លេខ​១ ឃុំ​គង​ជ​យ័ ដោយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១១ ។

 កិច្ចប្រជុំ ខាងលើនេះ​មានការ​ចូលរួម​ មន្ត្រី​ទីប្រឹក្សា​គម្រោង​ផអ​៣ មន្ត្រី​បច្ចេកទេស ថ្នាក់ដឹកនាំ​សាលាស្រុក ព្រម និង​គណៈកម្មាការ​លទ្ធ​កម្ម ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​។

​នាឱកាស​នោះ​លោក ងួន ប៊ុណ្ណា​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូររាំងឪ និង​ជា​ប្រធាន​គណ​:​កម្ម​ការ​លទ្ធកម្ម​ស្រុក បាន​ថ្លែងថា ក្រុមប្រឹក្សា​ស្រុក និង​រដ្ឋបាល​សាលាស្រុក បាន​និង​ខិតខំ​កែលម្អ​សោភ័ណភាព កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដូចជា គម្រោង​ធ្វើ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១៧៦ ម៉ែត្រ ដែលជា​គម្រោង​មូលនិធិ​ស្រុក​ឆ្នាំ​២០១៦ នៅ​ភូមិ​លេខ​១ ឃុំ​គង​ជ​យ័ ដោយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១១ ។​
 
 ជាមួយគ្នានេះ​លោក​ក៏ បានលើកឡើង​បន្តថា ចំពោះ​ការដេញថ្លៃ​គម្រោង​មូលនិធិស្រុកនាពេលនេះ តំណាង ដែល​បាន​ចូលរួម​ពិគ្រោះ​ថ្លៃ ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ពី​តម្លៃ និង​ស្ថានភាព​ទីតាំង​គម្រោង​ស្របតាម​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ការ ធានា​ឲ្យ​បាន​នូវ​តម្លាភាព​ប្រសិទ្ធភាព ត្រូវគោរព​ក្រមសីលធម៌ ឲ្យ​បាន​តាម​ស្តង់ដារ​ជៀសវាង ការ​ប្រ​ព្រឹទ្ធ​អំពើពុករលួយ​ហើយ​ក្រោយពី​ទទួលបាន​លទ្ធផល​ត្រូវ​មក ចុះកិច្ចសន្យា​សាងសង់ និង​មិន​រត់ចោល​ក​ម្រោ​ង​ដើម្បី​រក្សាបាន​គុណភាព​បទដ្ឋាន​គម្រោង​។​ស្របតាម​នីតិវិធី​លទ្ធកម្ម និង​បាន​បាន​ជោគជ័យ​ក្នុងការ​ដេញថ្លៃ​គម្រោង ព្រោះ​ទទួលបាន​តម្លៃ​ប្រកបដោយ​ការប្រកួតប្រជែង និង​មាន​តម្លាភាព​ចំពោះ​គណៈកម្មការ​នានា និង​សាធារណៈជន​អាច​ទទួលយកបាន​៕

ចំនួនអ្នកទស្សនា

    19617227

  • ថ្ងៃនេះ1861
  • ម្សិលមិញ2521
  • សប្តាហ៍នេះ7421
  • ខែនេះ53521
  • ឆ្នាំនេះ389781
  • សរុប19617227