ត្បូងឃ្មុំ៖នៅព្រឹក ៣០ខែកក្ដដាឆ្នាំ២០១៦ បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចហើយ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ស្រុក, ស.ស.យ.ក ឃុំដំរិល និងមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក មន្ត្រីជំនាញស្រុក និងលោកមេឃុំដំរិល នាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅសួសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ០៦ គ្រួសារ នៅឃុំដំរិល (ភូមិចន្លោង ២ គ្រួសារ, ភូមិក្រពើសារ ២ គ្រួសារ, ភូមិស្រែស្រួច ១ គ្រួសារ និងភូមិខ្នប់ដំរីត្បូង ១ គ្រួសារ) ។
ថ្លែងនាឱកាសនោះលោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានលើកឡើងថា ពីការយកចិតទុកដាក់ខ្ពស់ និងណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីឲ្យអាជ្ញាធរស្រុក យើង បាននាំយកអំណោយទាំងនេះ មកប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋដើម្បីចូ លរួមកាត់បន្ថយការលំបាកមួយចំនួន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមគ្រួសារនីមួយៗផងដែរ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋទាំងអស់បានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះថ្នាក់ដឹកនាំស្រុកដែលមានលោក អភិបាល ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតពេល ដោយពុំគិតពីថ្ងៃសៅរ៍ឬអាទិត្យ ដែលជាថ្ងៃឈប់សម្រាកពីការងារឡើយ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមកចែកជូនជាបន្តបន្ទាប់ចំពោះ ប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះដែលកំពុងជួបការ ខ្វះខាតយ៉ាងខ្លាំងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយឡើយ។សម្ភារៈដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គក្រ, មីម៉ាម៉ា ១ កេស ទឹកស៊ីអ៊ីវ ១ យួរ, ទឹកសុទ្ធអង្គរពូរ៉ូ ២ ដបធំ, ត្រីខ ២ កំប៉ុង,សាប៊ូ ១ កញ្ចប់ និងថវិកា ២០.០០០៛ ៕