ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នេះដែរ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ រួមជាមួយលោក លោកស្រីអភិបាលរងស្រុក, លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក, លោកប្រធានការិយាល័យដែនដីសំណង់ភូមិបាលស្រុក, ក្រុមការងារយុវជន ស.ស.យ.ក ស្រុក, ស.ស.យ.ក ឃុំដំរិល និងលោកមេឃុំដំរិល បានបន្តមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិក្រពើសារ និងភូមិស្រែស្រួច ឃុំដំរិល ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ១៣០ នាក់ ដោយបានទទួលដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមផ្សេងៗជូនពួកគាត់។
ជាមួយនោះដែរ លោកងួន ប៊ុណ្ណាន អភិបាលក៏បាននាំយកត្រីខ និងថ្នាំពេទ្យដែលជាការឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ និងឯកឧត្តម ហ៊ុន ម៉ានិត សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ៕