កំពង់ចាម៖នៅព្រឹកថ្ងៃទី ០២ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន 71 គ្រួសារដែលខ្វះខាតស្បៀងស្ថិតនៅឃុំ កោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម បានលើកឡើងបញ្ជាក់ថាសម្ភារទាំងនេះតិចតួចក៏ពិតមែន តែវាអាចជួយសម្រួលដល់ជីវភាពបានមួយចំណែកផងដែរ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ 2016 ខាងមុខនេះសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលមានអាយុគ្រប់បោះឆ្នោត។
ពាក់ព័ន្ធលើបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ឯកឧត្តម អភិបាលខេត្តស្នើសុំឲ្យមានការចូលរួមពីសំណាក់បងប្អូបប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ថ្នាកគ្រប់ផ្នែករួមទប់ស្កាត់កាត់បន្ថយជាបន្ទាន់ លើបញ្ហានេះវានាំឲ្យខាតបង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្ជាពលរដ្ឋ និងសង្គមជាតិរបស់យើង។