ភ្នំពេញ៖ទូហ្គេមចំនួន២៩គ្រឿងត្រូវបានអាជ្ញាធមានសមត្ថកិច្ចខ ណ្ឌឬស្សីកែវធ្វើពិធីវាយកម្ទេចចោលនៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ ២០១៦នេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវដឹកនាំ កម្លាំងចំរុះចុះបង្ក្រាបនិងដកហូតបានជាបន្តបន្ទាប់កាលពីថ្មីៗនេះ។
ពិធីនេះបានធ្វើឡើងនៅចំណុចត្រង់ច្រាំងទន្លេសាបម្តុំខាងមុខ សាលាសង្កាត់ឬស្សីកែវស្ថិតនៅក្នងភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវក្រោមវត្តមានលោកជាពិសីអភិបាលខណ្ឌឬស្សីកែវលោកទៀង ចន្ទ័សារអធិការខណ្ឌឬស្សីកែវរួមនិងមន្ត្រីក្រោមឱវាទសិស្សានុសិស្ស បានចូលរួមនាឱកាសនោះដែរ ។
នៅក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌ ឬស្សីកែវបានមានប្រសាសន៍ថាលោកនិងមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងទឹកដីខណ្ឌឬស្បន្តទៀតឡើយ។ពិសេសគឺល្បែងស៊ីសង ខុសច្បាប់(ល្បែងហ្គេមបាញ់ត្រី)ព្រោះល្បែងទាំងនេះវាបានធ្វើឲ្យ មានបទល្មើសលួចឆក់ប្លន់និងបង្វួកក្មេងៗឲ្យបោះបង់ការសិក្សារហើយ ទីតាំងទាំងនោះបានបង្កប់នូវបទល្មើសគ្រប់ប្រភេទរួមផ្សំបទល្មើស គ្រឿងញៀន
នៅរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦កន្លងទីនៅ ខណៈពេលកម្លាំងសមត្ថកិច្ចងចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសង ខុសច្បាប់ចំនួន៦កន្លែង(ហ្គេមបាញ់ត្រី)និងឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន២៩នាក់ដកហូតទូរហ្គេមចំនួន៧គ្រឿងនិងរកឃើញថ្នាំញៀនចំនួន១៣ កញ្ចប់រួមនិងឧបករណ៍ពាក់ពន្ធ័បទល្មើសមួយចំនួនទៀត។
ដូច្នេះ បងប្អូនដែលជាកម្លាំងសមត្ថកិច្ចត្រូវតែចាប់អារម្មណ៍ទៅលើទីតាំង ទាំងនោះគឺមិនមែនជាកន្លែងលេងល្បែងហ្គេមបាញ់ត្រីធម្មតាទេ។វាគឺជា ប្រភពប្រមូលផ្តុំនូវបទល្មើសគ្រប់ប្រភេទដែលធ្វើឲ្យមូលដ្ឋានគ្មាន សុវត្ថិភាពដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបំបាត់ឲ្យអស់ពី មូលដ្ឋានរបស់សមត្ថកិច្ចគ្រប់គ្រង់ ៕