កំពង់ចាម៖នៅរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលស្រុកោះសូទិនបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២៧ អាណត្តិទី ២ របស់ក្រុមប្រឹក្សាស្រុកកោះសូទិនក្រោមអធិបតីភាពលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន លោក ផេន សុផល អភិបាលស្រុកកោះសូទិន ។
កិច្ចប្រជុំ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកំលាំងទាំងបី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីសាលាស្រុកផងដែរ។
អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយចំនួន រួមមាន៖១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៥ របស់ក្រុមប្រឹក្សាស្រុក/២/ និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុករយៈពេល១ខែដែលអាន ជូ នដោយលោកនាយករដ្ឋបាល សាលា រួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ដែលកើតមាន។
នាឱកាសនោះលោក ផេន សុផល អភិបាលស្រុកកោះសូទិនក៏បានលើកឡើងផងដែរថា៖ស្នើដល់បណ្ដាឃុំទាង៨និងមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍ការងារ រដ្ឋបាលលើលិខិតស្នាមប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើសេវាសាធារណៈតាមច្បាប់ជាមូលដ្ឋានគ្រឹះ ហើយត្រូវជម្រុញការផ្សព្វផ្សាយច្បាប់ស្ដីពីចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋដែលគ ជប និងចាប់អនុវត្តន៍ពីថ្ងៃទី០១ខែកញ្ញាដល់២៩ខែ វិច្ឆិកា ឆ្នាំ២០១៦ចំពោះប្រជាពលរដ្ឋដែលមានថ្ងៃខែកំណើតកើតមុនថ្ងៃទី៥ខែមិថុនា ១៩៩៩ទើបមានសិទ្ធិចុះឈ្មោះបាននៅតាមការិយាល័យ ភូមិ សាលាឃុំ ដោយភ្ជាប់នូវ សំបុត្រកំណើត សៀវភៅគ្រួសារឬលិខិតផ្សេងៗដែលពាក់ព័ន្ធបញ្ជាក់ពី អាយុនិងទីលំនៅឲ្យបានច្បាស់លាស់៕