ភ្នំពេញ៖នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាសង្កាត់ចាក់អង្រែលើ បានរៀបចំកិច្ចប្រជុំបញ្ចប់ការស្រង់ស្ថិតិប្រជាពលរដ្ឋនៅភូមិទាំង៧ ក្រោមអធិបតីភាពលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំបញ្ចប់ការស្រង់ស្ថិតិនេះមានវត្តមានលោកលោកស្រីជាក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរនាលរដ្ឋបាល មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសក្រោយពីបំពេញការងារចប់ដើម្បីលើកទឹកចិត្ត ដល់ក្រុមការរងារលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឧបត្ថម្ភក្នុង១ភូមិៗទទួលបាន ថវិកា៣០០,០០០រៀលនិង ស្រា ១ដប ផងដែរ។