អាជ្ញាធរខណ្ឌពោធិសែនជ័យ នាំយកអំណោយជាគ្រឿង​ឧបភោគបរិភោគ និងថវិកាជូនស្រ្តី​កើតជំងឺប្រះឆ្អឹង

04-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖អភិបាលរងខណ្ឌពោធិ៍សែនជ័យលោកស្រីឈុនស៊ុននីបានដឹកនាំមន្ត្រីសាលាខណ្ឌនាំយកថវិកានិងអង្ករជូនលោកយាយដែលមានជំងឺប្រេះឆ្អឹងនៅមន្ទីពេទ្យព្រះកុសមៈ ក្រោមការ​ណែនាំ​ពីលោក ហែម ដារិទ្ធិអភិបាលខណ្ឌនារសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៦នេះ។

លោក ស្រី ឈុន ស៊ុននី បានថ្លែងថា អំណោយនិងថវិកាដែលផ្តល់ជូនស្រ្តីរូបនេះ រួមមានថវិកាចំនួន៥២ម៉ឺនរៀលអង្ករ៥០គីឡូក្រាមនិងទឹកដោះ២ឡូ។សូមបញ្ជាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន ជួយស្រ្តីដែលកើតជំងឺប្រេះឆ្អឹងព្យាបាលដោយឥតគិតថ្លៃ។ស្រ្តីរូបនេះ ស្នាក់នៅបន្ទប់ជួល សួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយដឹងពីស្ថានភាពជំងឺរបស់ស្រ្តីរូបនេះ  លោកបានរាយការណ៍ទៅលោកស្រី ពេជ​ ចន្ទមន្នី ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះមកជួយព្យាបាលជំងឺដោយមិនគិតថ្លៃជូនគ្រួសារលោកយាយ ជាបន្ទាន់ផងដែរ។

ជាមួយគ្នានេះ អភិបាលបានផ្ញើជាថវិកាតាម ចលនាមហាជនខណ្ឌពោធិ៍សែនជ័យ ចំនួន៥០ម៉ឺនរៀលជូនដល់លោកយាយ ផងដែរ។លោកយាយ អ៊ុំ បូមាន អាយុ៨៤ឆ្នាំ មានស្រុកកំណើតនៅឃុំកំពង់អុក ស្រុកពញ្ញាឮ ខេត្តកណ្តាល មានជីវភាពលំបាកក្រីក្រ តោកយ៉ាកគ្មានទីពឹង និងរើសអេតចាយចិញ្ចឹមចៅ៣នាក់៕

 

ចំនួនអ្នកទស្សនា

    19618697

  • ថ្ងៃនេះ501
  • ម្សិលមិញ2821
  • សប្តាហ៍នេះ8891
  • ខែនេះ54991
  • ឆ្នាំនេះ391251
  • សរុប19618697