ព្រៃវែង៖នៅរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៦លោកម៉ននីបណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល បានចាត់តាំងលោក ស៊ាន ចិន្ដា នាយករដ្ឋបាលស្ដីទី តំណាងសលាស្រុក ដើម្បីចុះចែកអំណោយកាកបាទក្រហមកម្ពុជាស្រុកស៊ីធរកណ្តាល ដល់បងស្រីដែលត្រូវខ្យល់បក់របើក ផ្ទះសង្ក័សី ដែលស្ថិតនៅភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង សំភារៈរួមមាន មីយើង២កេស ទឹកសុទ្ធ2កេស និងថវិកា40,000៛ (កាកបាទក្រហម20000៛ និងផ្ទាល់ខ្លួន20000៛)។
នៅក្នុងឱកាសនោះ លោក ស៊ាន ចិន្ដា នាយករដ្ឋបាលស្ដីទី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ និងក្រុមការងារ របស់សាលាស្រុក ស៊ីធរកណ្ដាល ដែលមានលោ អភិបាលស្រុក តែងគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងជនរងគ្រោះនានា៕