ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានអញ្ជើញម្ចាស់មូលដ្ឋានផ្ទះជួលទាំងអស់ក្នុង សង្កាត់ដង្កោ និងសង្កាត់ជើងឯក ដើម្បីសំណេះសំណាល និងណែនាំ លើខ្លឹមសារសំខាន់ៗមួយចំនួន ដូចជា៖-ម្ចាស់មូលដ្ឋានអាជីវកម្មផ្ទះជួលទាំងអស់ត្រូវស្នើសុំប័ណ្ណអនុញ្ញាតអាជីវកម្មអោយបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួ ខណ្ឌដង្កោ សូមជៀសវាងការតម្លើងថ្លៃឈ្នួល សម្រាប់សិស្ស និស្សិត និងកម្មករ កម្មការិនី ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល- សូមចូលរួមសហការជាមួយអជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសលួចឆក់ប្លន់ នានា៕