ភ្នំពេញ៖នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៦ ប្រវែងសរុប ៩៩៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀន និងសង្កាត់គងនយ។
គួរបញ្ជាក់ថាៈ ផ្លូវបេតុងគម្រោងមូលនិធិអភិវឌ្ឍ សង្កាត់ដែលត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ មានចំនួន០៤ខ្សែ ក្នុងសង្កាត់ចំនួន០៤ រួមមានៈ
- សង្កាត់ស្ពានថ្ម ជាបេតុងគ្មានសសៃដែក ប្រវែង២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកឪឡឹក
-សង្កាត់រលួស ជាបេតុងគ្មានសសៃដែក ប្រវែង២៦៤ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រពើទ្រោម
-សង្កាត់គងនយ ជាបេតុងគ្មានសសៃដែក ប្រវែង២៥៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគងនយ
-សង្កាត់ទៀន ជាបេតុងគ្មានសសៃដែក ប្រវែង២២៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាលា៕